នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ៧នាក់ ធាក់ប្លន់យកម៉ូតូពីបុរសម្នាក់កាលពី៥ថ្ងៃមុន
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៧នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវចាប់ ខ្លួន ជាបន្តបន្ទាប់ កាលពីរំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីធ្វើសកម្មភាពធាក់ ប្លន់ យកម៉ូតូបានសម្រេចកាលពី ៥ថ្ងៃមុន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ ណន វ៉ាន់ហេង អាយុ២២ឆ្នាំ មានទីលឫំនៅក្នុងភូមិចំការ ឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ;២,ឈ្មោះផា ចំណាន ហៅណាន់ អាយុ១៨ឆ្នាំ មាន ទីលំនៅក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ;៣,ឈ្មោះឈុំ ចន្នី អាយុ១៧ឆ្នាំមានទី លំនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ;៤.ឈ្មោះណេត លីហ្សា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ;៥,ឈ្មោះឌី សុភ័ក្រ្ត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិ គោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ; ៦,ឈ្មោះប៉ែនសុចិន ១៧ឆ្នាំ និង៧,.ឈ្មោះ ប៉ែនសុកែវ អាយុ១៩ឆ្នាំ អ្នកទាំង២ស្នាក់នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យទាំ៧នាក់នេះបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីសេ១២៥ ស៊េរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GV-3035 ដែលជាកម្មសិទ្ធិ របស់បុរសម្នាក់ឈ្មោះ ទិះ វិទូ អាយុ៣០ឆ្នាំ មុខរបរចុងភៅណាហ្គាវើលមានទីលំនៅ ក្នុងភូមិ កោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

គួររំលឹកថា អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទី យប់ ពាក់កណ្ដាល អធ្រាត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងបានជិះម៉ូតូ ចេញពីកន្លែងធ្វើការ ត្រឡប់ ទៅផ្ទះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ៥គ្រឿង ដេញ តាមពីក្រោយរួចធាក់បណ្ដាលឲ្យជនរងគ្រោះដួល ហើយក្រុមជនសង្ស័យលើកយកម៉ូតូជិះ គេចខ្លួន បាត់អស់។

បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងបានសម្រេចរួចយកទៅលក់ទាំងយប់យកលុយទៅចូលលេងក្លឹបកំសាន្តឌីស្កូ យ៉ាងសប្បាយ ។ លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ បាន ដាក់ពាក្យបណ្ដឹង ហើយនគរបាលបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១២និង២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ទើបឈានដល់ការចាប់ខ្លួនបាន ៥នាក់ ខណៈដែលជនទាំង នេះ កំពុងសប្បាយនៅក្នុងក្លឹប រីលេក្ស ដែលស្ថិតនៅតាមផ្លូវលេខ ២០១១ ភូមិតាងួន២ សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់មក បាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ លុះដល់វេលាម៉ោង១ ១និង៣០នាទីព្រឹកថ្ងៃដដែល បន្តទៅចាប់ខ្លួនបាន២នាក់ទៀត នៅក្នុងភូមិ ប៉ប្រក ខាងជើង សង្កាត់កាកាប១។ ជនសង្ស័យ ត្រូវបាន នគរបាលកំពុងកសាងសំណុំរឿង ចាត់ ការតាមច្បាប់៕ ម៉េង ធា