គិតត្រឹមពាក់កណ្តាលឆ្នាំនេះ សត្វផ្សោតទន្លេមេគង្គក្នុងខេត្តក្រចេះ កើនបាន៦ក្បាល
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ខេត្តក្រចេះ ៖ តាមការបញ្ជាក់នៃអង្គការ WWF ដែលជាអង្គការជួយលើគម្រោងអភិរក្សផ្សោតទន្លេមេគង្គបានឱ្យ ដឹងថា រយៈពេលថ្មី ៗ មានកូនផ្សោតចំនួនមួយក្បាលទើបនឹងកើត ត្រូវបានក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជាប្រទះឃើញនៅអន្លង់ ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះកាលពីថ្មីៗកន្លង ហើយបើគិតមកត្រឹមដើមឆ្នាំ២០១៩ នេះ សត្វផ្សោតដែលតរស់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ មានការកើនឡើងចំនួន ៦ ក្បាល។

លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល និងជាប្រធានឆ្មាំទទ្លេអភិរក្សសត្វផ្សោត ខេត្តក្រចេះ បានបានបញ្ចាក់ថា កូនផ្សោតមួយក្បាលទើបកើត បានបង្ហាញវត្តមាននៅក្នុងចំណោមហ្វូងសត្វ ផ្សោត ធំៗនៅអន្លង់ផ្សោតកាំពី កាលពីពេលថ្មីៗនេះ។ កូនផ្សោតនេះ ដែលប្រទះឃើញដោយក្រុមការងារ ស្រាវជ្រាវរបស់អង្គការ WWF- កម្ពុជា ប្រចាំ លោកនាយរងខណ្ឌជលផលបានបន្តថា កូន ផ្សោត ដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោត លើកទី៦ហើយ ដែលត្រូវបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩។ លោកខេត្តក្រចេះ ។

ប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោត បានបញ្ជាក់ទៀតថា សត្វផ្សោតធំ មានតែជាង៧០ក្បាលទេ ក្នុងឆ្នាំ២០១៧។តែរហូតដល់ឆ្នាំ២០១៩ នេះ សត្វផ្សោត មានដល់ជាង៩០ក្បាល ហើយកូនដែលមានអាយុក្រោម៥ឆ្នាំមានចំនួនជាង៣០ក្បាល ដែលខាងមន្ត្រីជំនាញអង្គការ WWF មិនរាប់បញ្ជូលក្នុងសត្វផ្សោតធំៗនោះទេ។

ជាក់ស្ដែងថ្មីៗនេះកូនផ្សោតទើបនឹងកើតជាលទ្ធផលថ្មីមួយទៀតក្នុងឆ្នាំ២០១៩ នេះ បញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សសត្វ ផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។លទ្ធផល នេះ ជាការឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរក្នុងការងារអភិរក្សរវាងអង្គការ WWF- កម្ពុជា និងដៃគូ អភិរក្សនានា ដូចជា អាជ្ញាធរមូលដ្ឋាន ម្ចាស់មូលនិធិ អង្គការដៃគូ ប្រជាសហគមន៍ សាធារណជន ទូទៅ និងជាពិសេស រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ខេត្តក្រចេះផងដែរ ៕