សមត្ថកិច្ចដុតកម្ទេចរថយន្តរ៉េវដឹកឈើហុប ២គ្រឿង និងគោយន្តកន្ត្រៃយ៍ ១គ្រឿងខេត្តព្រះវិហារ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមការងារចំរុះបង្ក្រាបបទល្មើស ធនធាន ធម្មជាតិ ខេត្តព្រះវិហារ បានដុតបំផ្លាញចោល រថយន្តប្រភេទរ៉េវ ដឹកឈើហុបចំនួន ២គ្រឿង និងគោយន្តកន្ត្រៃយ៍ចំនួន ១គ្រឿង ស្ថិតក្នុងភូមិពោធិទៀប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ការដុតរថយន្តប្រភេទរ៉េវ និងគោយន្តកន្ត្រៃយ៍នេះ ធ្វើឡើងដោយមានការចូលរួមពីលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរស្រុកឆែប កងកម្លាំងប្រដាប់អាវុធទាំង៣ និងជំនាញ រដ្ឋបាលព្រៃឈើផងដែរ។

ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តព្រះវិហារ បានចុះបង្ក្រាបបទល្មើសព្រៃឈើ និងដុតបំផ្លាញចោលរថយន្ត គោយន្តកន្ត្រៃយ៍សរុប ៣គ្រឿងនៅនឹងកន្លែងតែម្តង។

សូមបញ្ជាក់ថា ចាប់តាំងពីអនុវត្តន៍វិធានការក្តៅ ក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះបានធ្វើការដកហូតឈើគ្រប់ប្រភេទបានចំនួនជាង ១.០០០ម៉ែត្រ គូប ដកហូតសម្ភារ និងយានយន្តជាច្រើនគ្រឿង។

អភិបាលរងខេត្តព្រះវិហារ ថ្ងៃនេះ ក្រុមការងារបានដុតកំទេចចោលរថយន្ត និងគោយន្តដឹកជញ្ជូន បទល្មើសឈើខុសច្បាប់ទៀតផង និងនៅតែបន្តអនុវត្តន៍វិធានការក្តៅជានិច្ច ដោយមិនមានការរាថយនោះឡើយ៕