មន្ទីរកសិកម្មខេត្តព្រៃវែង ចេញសេចក្តីណែនាំដល់ទីសត្តឃាត និងទីតាំងលក់សាច់សត្វ
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ខេត្តព្រៃវែង ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចេញសេចក្ដីណែនាំ ស្ដីពីការ អនុវត្តវិធានការបសុព្យាបាលនៅកន្លែងសត្តឃាតដ្ឋាន ប្រមូលផ្តុំពិឃាតសត្វ ប្រមូលទិញសត្វរស់ និងតាំងលក់ផលិតផលសត្វ។ នេះបើតាមសេចក្ដីណែនាំរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន ទទួលបានកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ។

ការចេញសេចក្ដីណែនាំ ខាងលើនេះ ដោយសារតែបច្ចុប្បន្នស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុង ផ្ទុះឡើង នៅតាមបណ្តាប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជា ផងដែរ។ ដែលជាហេតុធ្វើឲ្យ សាធារណៈជនជាច្រើន មានការព្រួយបារម្ភលើសុវត្ថិភាពចំណីអាហារ ដើម្បីផ្តល់នូវទំនុកចិត្ត អំពីសុវត្ថិភាព ក្នុងការទទួលទានសាច់ជ្រូកជាម្ហូបអាហារ៕