មេបញ្ជាការផ្ទៃប្រទេសប្រកាសដាក់ជីវិតការពារព្រៃឈើដែលនៅសេសសល់
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 19 July, 2019 ក+ ក-

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជា ប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាប់ និងបង្ក្រាបបទល្មើ ស ធនធានធម្មជាតិ បានប្រកាសដាក់ជីវិត ដើម្បីប្រតិបត្តិការធ្វើការបង្រ្កាប បទល្មើសព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាព និងព្រមានចាត់វិធាន ការក្ដៅ ចំពោះមន្រ្តីរាជអាវុធហត្ថណា ដាក់បញ្ជាឲ្យទៅធ្វើការ បែរជាមិនធ្វើ ថែមទាំងទៅផ្សំគំនិត ជាមួយឈ្មួញទៅវិញ នឹងប្រឈមជាមួយការដកចេញ។

លោក នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជាប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាប់ និងបង្ក្រាបបទល្មើ ស ធនធានធម្មជាតិបានបញ្ជាក់ថា វាជារឿង មួយឈឺចាប់ដែលព្រៃឈើរបស់ កម្ពុជាបានបាត់បង់យ៉ាងច្រើន ប៉ុន្តែមិនបានចំណូលចូលជាតិ ត្បិត មានការ លួចលាក់កាប់ និងដឹកជញ្ជូនខុសច្បាប់។ លោកនាយឧត្តមសេនីយ៏បានប្រកាសដាក់ជីវិត ដើម្បីប្រតិបត្តិការធ្វើការបង្រ្កាបបទល្មើសព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាព និងព្រមានចាត់ វិធាន ការក្ដៅ ចំពោះមន្រ្តីរាជអាវុធហត្ថណាដាក់បញ្ជាឲ្យទៅធ្វើការ បែរជាមិនធ្វើ ថែមទាំងទៅផ្សំគំនិតជាមួយឈ្មួញទៅវិញ នឹងប្រឈមជាមួយការដកចេញ។ លោកមានប្រសាសន៍ថា រាល់អន្តរាគមន៍របស់មន្រ្តីណា អ្នកមានលុយណាក៏ដោយ ឲ្យតែហ៊ានយកឈ្មោះថ្នាក់ដឹកនាំ ទៅបន្លាចសមត្ថកិច្ចដែលធ្វើ ឲ្យសមត្ថកិច្ចខ្លាច មិនហ៊ានចាប់ ត្រូវកត់ឈ្មោះទុក ហើយរាយការណ៍ឈ្មោះនោះ មកឲ្យគណៈកម្ម ការ ជាតិ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលបន្ត និងក្រសួងស្ថាប័ន ជំនាញដើម្បីចាត់វិធានការ តាមច្បាប់។ នាយឧត្តមសេនីយ៍ សៅ សុខា សង្កត់ធ្ងន់ថាមនុស្សដែល ប្រព្រឹត្តបទល្មើលជាក់ស្ដែង ចាប់បានភ្លាមកសាងសុំណុំរឿង បញ្ជូនទៅតុលាការដោយអត់និយាយ ពីអ្នកមាន អ្នកក្រឡើយ។

នាយឧត្តមសេនីយ៍ឲ្យដឹងទៀតថា ជនទាំងឡាយណា ដែលហ៊ានលូកដៃ ចូលកាងព្រៃឈើផ្សំគំនិត ជាមួយជនល្មើស នឹងចាប់កសាងសំណុំរឿងទៅតុលាការ ដើម្បីពិនិត្យ មើលនីតិវិធីច្បាប់ ដោយមិន ផាកពិន័យជាប្រាក់ ដូចកាលធ្វើកន្លងមុនដោយត្រឹមមានទោសស្រាលនោះទេ លើកនេះ ចាប់ហើយ រឹបអូសយកឈើ បំផ្លាញចោលមធ្យោបាយ ទ្រព្យសម្បត្តិទាំងអស់ លើនីតិវិធីស្នើទៅតុលាការ យក ទ្រព្យសម្បតិទាំងអស់ មកធ្វើជាសម្បត្តិរបស់ជាតិ។ នាយឧត្តមសេនីយ៍បញ្ជារកមុខឲ្យ ឃើញជន បរទេស ដែលបានបញ្ជូនលុយឲ្យឈ្មួញខ្មែរ ដើម្បីកាប់ឈើសម្រាប់ផ្គត់ផ្គង់ទៅឲ្យខ្លួនកន្លងទៅ ដោយនឹងចេញដីការចាប់ខ្លួន បើជនបរទេសនោះ រស់នៅលើទឹកដីខ្មែរ ត្រូវចាប់ឲ្យបានដាច់ខាត ទោះបីជាមានការអន្តរាគមន៍ ពីអ្នកណាដោយ ក៏ត្រូវតែចាប់ឲ្យបានដែរ។

នៅក្នុងសន្និសីទកាសែតកាលពីម្សិលម៉ិញ ឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា ប្រតិបត្តិការ ដ៏ក្តៅ គគុករយៈពេលជិត១០ថ្ងៃមកនេះ សមត្ថកិច្ចបានបង្ក្រាប និងដកហូតឈើខុសច្បាប់ចំនួន ១៧០០ ម៉ែត្រគូប និងមានរថយន្តល្មើសជាង៤០គ្រឿង ត្រូវបានដកហូត ដោយក្នុងនោះ២៩គ្រឿង ត្រូវបាន បំផ្លាញចោលដោយប្រើម្សៅ TNT បំផ្ទុះ គ្រាដែលសមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យ ពាក់ ព័ន្ធចំនួន៩នាក់ទៀត។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានបង្ហាញថា សមត្ថកិច្ចកំពុងធ្វើការ ស្រាវ ជ្រាវក្រុមហ៊ុនចំនួន៥ នៅខេត្តភាគឦសាន ដែលនឹងអាចត្រូវដកអាជ្ញាប័ណ្ណចោល បើសិនរក ឃើញមានបទល្មើសពាក់ព័ន្ធព្រៃឈើ។ ក្រុមហ៊ុនទាំង ៥នោះ មានឈ្មោះដូចជា ក្រុមហ៊ុន ម៉ាស្ទ័រ ខេសិន ក្រុមហ៊ុន យ៉ាន់ចាវ, ក្រុមហ៊ុន ថាច់វូដ, ក្រុមហ៊ុនវិជ្ជរី និងក្រុមហ៊ុនណេងណា។ អ្នកនាំពាក្យ បានអះអាងថាដែរថា ប្រតិបត្តិការនេះមិនមែនធ្វើត្រឹមខេត្តភាគឥសាន្តនោះឡើយ ដោយកម្លាំង ជំនាញ ជិត៧០០នាក់នឹងត្រូវដាក់ទៅតាមគោលដៅ ផ្សេងនៅទូទាំងប្រទេស៕