របរ​ចិញ្ចឹម​ចៀម​យក​សាច់​រកចំណូល​បាន​ច្រើ​ន​ជាង​ចិញ្ចឹ​មគោនិ​ងជ្រូក
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 23 June, 2020 ក+ ក-

ភ្នំពេញ ៖ របរចិញ្ចឹមចៀមយកសាច់នៅក្នុងប្រទេសកម្ពុជា ស្ដាប់មើលទៅវាហាក់ដូចជាប្លែក និង​កម្ររ​មាន ដោយ​សារ​តែ​សត្វ​ចៀម​ភាគ​ច្រើន​គេ​ចិញ្ចឹម​វានៅប្រទេសត្រជាក់ ក៏ប៉ុន្តែ​សម្រាប់​​​សត្វនេះ ក៏​មាន​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ភាព​ងាយ​ស្រួល​ក្នុងការចិញ្ចឹម ព្រម​​ទាំង​​អាច​​រក​​ចំណូល​​បាន​​ច្រើន​​ជាង​ការ​ចិញ្ចឹម​​គោ​​និ​ង​​​ជ្រូ​ក​ផ​ង​ដែរ ​ហើយ​​ចៀម​​ក៏​​ជា​​សត្វ​​ដែល​​ធន់​​នឹង​​ជំងឺ ​និងអា​កាស​ធាតុ​ជាង​សត្វ​ដទៃទៀ​ត ។

បើតាមលោកប៊ុន ចាន់វីរៈ កសិករចិញ្ចឹមចៀមមួយរូបនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បាន​អោយ​​ដឹ​ង​ថា លោក​បាន​ចាប់​របរចិញ្ចឹម​ចៀម​នេះ អស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ និង​បាន​ឃើញថា ការចិញ្ចឹម​ចៀម​យក​សាច់​នៅ​កម្ពុជា​ឃើញថា​ទទួល​បាន​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​និង​ចំណេញជាងការចិញ្ចឹមគោយកសត្វ ដោយសារ​តែ​សត្វ​ចៀម​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ អាចទទួលផលបានហើយ និងមានតម្លៃថ្លៃជាងសត្វគោនិងសត្វជ្រូក ជាក់​ស្ដែង​សត្វ​​​ចៀម​​រស់​​មួយ​​គីឡូ​ក្រាម​អាច​​លក់​បាន​ក្នុងតម្លៃ៧ដុល្លារ ។

លោក​បន្តថា ដើមទុនក្នុងការចិញ្ចឹមសត្វចៀមយកសត្វ គឺមានការចំណាយតិចជាងសត្វគោ ហើយ​ក្នុងរយៈពេល២ឆ្នាំ សត្វចៀមអាចបង្កើតកូនបានពីរដង ហើយ​សម្រាប់​កូន​ចៀម​មួយ​ៗ​ រយៈតែ​៦​ទៅ​៨​ខែ​វា​អាច​អោយ​ផល​បាន​ប្រមាណ​ពី​២៥​ទៅ​៣០​គីឡូ​ក្រាម​សម្រាប់​សត្វ​ចៀម​ឈ្មោល និងអាចលក់ចេញបានហើយ ក្នុងទំងន់ប៉ុណ្ណោះ ដូច្នេះ​សត្វ​ចៀម​មួយ​ក្បាល​នេះ ​អាចលក់​បាន​ក្នុង​តម្លៃ​ជាង​២០០ដុល្លារអាមេរិកក្នុងមួយក្បាល ។ចំ​ពោះ​ស​ត្វ​​ចៀម​​ញី​​វិញ​ តាំង​ពី​កើត​​មក​រហូត​ដល់​អាយុ​៧​ទៅ​៨​ខែ​វារ​ក​ឈ្មោះ​នឹង​ប្រើ​ពេល​៥​ខែ វា​​នឹង​​កើត​​កូន​មួយ​​ទៀត​ ដូច្នេះ​សត្វ​ចៀម​ញី​តាំង​ពី​កើត​មក​ដល់​អាយុ១​ឆ្នាំ វានឹង​​អោយ​​កូន​​ចៀម​​បា​ន​មួយ​ក្បាល​​ទៀត ។លោកថា៖«តាំងពីលោកចាប់ផ្ដើមចិញ្ចឹមចៀមអស់រយៈពេល៣ឆ្នាំមកហើយ លោក​មិនដែលចាក់វ៉ាក់សាំងការពារជំងឺទៅចៀមទេ តែវាក៏មិនដែលឈឺថ្កាត់ឬងាប់ដែរ ដូច្នេះទើប​យើង​សន្និដ្ឋាន​បាន​ថា​វា​ជា​សត្វ​ដែល​ធន់​នឹង​ជំងឺ និង​អាកាស​ធាតុ​ផងដែរ » ។

លោកបន្ថែមថា សត្វចៀមដែលលោកចិញ្ចឹមនាពេលបច្ចុប្បន្ននេះ គឺវាស៊ីស្មៅជាអាហារ ហើយ​​ក៏​មិន​បាន​បន្ថែម​អាហារ​អ្វី​ដល់​ចៀម​នេះ​ដែរ ។ម្យ៉ាងទៀ​ត​ដោយសារ​តែលោក​ជា​អ្នក​ចំ​ការនិងមានចំការដូងផងដែរនោះ សត្វ​ចៀម​ក៏​ជា​កម្មករ​ជំរះ​ស្មៅ​ដូង​ដ៏​ល្អ​ផង​ដែរ ព្រ​​ម​​ទាំ​ង​​ដាក់​​ជី​​ដល់​ដំណាំដូ​ង​និង​ដំណាំ​ផ្សេងទៀតផងដែរ ។ កសិករ អាច​សាក​ល្បង​ក្នុង​ការ​ចិញ្ចឹម​ចៀម​នៅក្នុងចំការដំណាំបាន ដើម្បីរកប្រាក់ចំណូលបន្ថែមពីភោគផលដំណាំ ទាំងនោះ ព្រោះ​ថា​ចៀម​វា​មិន​ចេះ​ស៊ី​ដំណាំ​ផ្សេង​នោះក្រៅពីស្មៅឡើយ ។

លោក​​បន្ថែមទៀតថា សម្រាប់ទីផ្សារសាច់ចៀមនាពេលបច្ចុប្បន្ន គឺ​មាន​តម្រូវ​ការ​ខ្លាំង​ណាស់ ហើយ​លោក​មិន​អាច​ផ្គ​ត់​ផ្គង់​សាច់​ចៀមទៅ​កាន់​ទីផ្សារ​បាន​ឡើយ ដោយ​​បច្ចុប្បន្​ន​នេះ​​ លោកត្រៀមសត្វចៀមសម្រាប់តែអ្នកចង់ចិញ្ចឹមតែប៉ុណ្ណោះ តែ​ក៏​ផ្គត់​ផ្គង់​ទៅ​មិត្តភក្ដិ​ស្គាល់​គ្នា​ចង់ញ៉ាំសាច់ចៀមនៅពេលបុណ្យទានម្ដងៗដូចជាចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើម សម្រាប់​ដុត​ញ៉ាំជុំគ្នា ។ លោកថា៖« មានម្ចាស់ហាងនៅ​ភ្នំពេញ​ជាច្រើន បាន​​ទាក់​​ទង​​ដើម្បី​​អោយ​​ផ្ដល់​សាច់​ចៀម​អោយ​ពួក​គេ​មួយ​ថ្ងៃ​មួយ​ក្បាល តែ​យើង​​មិន​​ទទួល​​យក​​សំណើរ​​នោះ​​ទេ​​ ព្រោះ​មិន​មាន​សាច់​ចៀម​គ្រប់​គ្រាន់ស​ម្រាប់​ផ្ដ​ល់​ជូន ជាក់​ស្ដែង​​បើ​​សិន​​ជា​​ហាង​​១០​​កន្លែង​​សុំ​​មួយ​ថ្ងៃមួយក្បាល យើងត្រូវការចិញ្ចឹមចៀមអោយបាន៤០០ក្បាលឯណោះ »។

យោង​តាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​​ណាច​ក្រ​កម្ពុជា​បាន​ជំរុញ​អោយ​កសិករ​ងាក​ម​ក​ផលិត​នូវ​អ្វី​ដែលអា​ច​ធ្វើ​បាន​ដូច​ជា​ការ​ដាំ​បន្លែ ចិញ្ចឹមសត្វជាដើមដើម្បីផ្គត់ផ្គង់ដល់សណ្ឋាគារ ភោជនីយដ្ឋាន ដោយ​កាត់​បន្ថយ​នូវ​ការ​នាំចូលពីប្រទេសខាងក្រៅ ហើយជំរុញការនាំចេញនឹងកន្លែង ៕