ស្ពានស្ទឹងស្ដៅទៅផ្ទះលោកបេន ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ សម្ភោធដាក់ឱយប្រេីប្រាស់ជាផ្លូវកា
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 5 July, 2020 ក+ ក-

ព្រះវិហារ ៖ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ឬដែលគេស្គាល់ថាឆ្ពោះទៅផ្ទះលោកបេន នឹងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ2020 បន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់ ១០០ភាគរយនិងបានដាក់អោយប្រជាពលរដ្ឋបានឆ្លងកាត់ជាផ្លូវការតែមកដល់ពេលនេះស្ពានស្ទឹងស្ដៅដែលភ្លើងឆេះនោះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសាងសង់រួចហើយសម្ភោធដាក់អោយប្រើប្រាស់ព្រឹកថ្ងៃ៥ខែកក្ដដាឆ្នាំ2020។

ពាក់ព័ន្ធការងារខាងលើនេះលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ៖ស្ពានឆ្លងស្ទឹងស្ដៅ ភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០៥កក្កដា២០២០ថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

សូមបញ្ជាក់ថា :លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ មិថុនា ២០២០ កន្លងទៅបាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាង​សង់​ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ហើយក្នុងឱកាសពេលនោះលោកទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​សាង​សង់​ស្ពានស្ទឹងស្ដៅថ្មី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ការ​រួប​រួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែ​ស្ពានស្ទឹងស្ដៅថ្មី​នេះ កំណត់ឱយប្រេីប្រាស់ចាប់ពីថ្ងៃតទៅ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង ៤៨ម៉ែត្រx៤,២០ម៉ែត្រ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ លោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ៕ កូវ ប៊ុនហេង