ស្ត្រីខ្មែរ-អាមេរិកម្នាក់បានគេចចេញពីបន្ទប់ចត្តាឡីស័កដោយសម្ងាត់
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 18 July, 2020 ក+ ក-

ភ្នំពេញ ៖  អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី 18 ខែកក្កដាឆ្នាំ 2020 នេះបានចេញសេចក្ដីជូនដំណឹងពីការគេចខ្លួនរបស់ស្ត្រីខ្មែរអាមេរិកាំងម្នាក់ចេញពីបន្ទប់ចិត្តាឡីស័ក ដើម្បីតាមដានសុខភាពរយៈពេល ១៤ថ្ងៃបន្ទាប់ពីគាត់រួមនិងអ្នកដំណើរផ្សេងទៀតធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចូលមកកម្ពុជា កាលពីដើមសប្តាហ៍នេះ។  

 

ស្ត្រីម្នាក់នេះបានរត់ចេញកន្លែងចត្តាឡីស័ក ដូច្នេះបើបងប្អូនណាបានឃេីញ សូមរាយការណ៌ឱ្យសមត្ថកិច្ចបានដឹងផង ឬទំនាក់ទំនងទៅ លេខ១១៥។

គាត់ជាខ្មែរ-អាមេរិក​ យប់មុិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាត​ហេីយ​ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧​ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់​ និងតាមដានសុខភាពគាត់ផង​ ក៏មិនឃេីញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវករណីនេះហេីយ៕

ប្រភព​៖ អ្នកនាំពាក្យក្រសួងសុខាភិបាល