ក្មេង ចាស់ ប្រុស ស្រី កើតជំងឺចម្លែកកំពុងផ្តើលពេញភូមិ ក្នុងក្រុងប៉ោយប៉េត
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 20 July, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាជាច្រើននាក់ដែលកំពុងរស់ក្នុងភូមិចំនួន២ក្នុងសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយកម្តៅឡើងលើសពីធម្មតា និងមានខ្លះប្រកាច់សន្លប់ស្តូកស្តឹង។បញ្ហានេះបានបង្កអោយមានការផ្អើលឆោឡោរពេញភូមិក្បាលកោះ និងភូមិប៉ោយប៉ែត។

បើតាមការអះអាងរបស់បងស្រីម្នាក់បាននិយាយថាប៉ុន្មានថ្ងៃនេះ មាន​​ក្មេង​ចាស់​ ប្រុស ស្រីក្នុងភូមិទាំង២នេះបានធ្លាក់ខ្លួនឈឺ ​ខ្លះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ភាគច្រើន​ទៅ​គ្លីនិក​ឯកជន គ្រប់​គ្នា​មិនដឹង​ថាកើតជំងឺ​អ្វី​ទេ​ប៉ុន្តែ​ប្រាប់​ពី​ហេតុ​ថា ​ដំបូងមានអាការះ ទន់ដៃទន់ជើង​ បន្ទាប់​មក​ក្តៅ​សន្ធំ​ ហើយ​ឡើង​កន្ទួល​លើ​ដងខ្លួន​ ឬ​សាច់​មាន​ព​ណ៌ក្រហម​ ហើយ​ពេល​ទៅ​គ្លីនិក​ឈ្នួល​ពិនិត្យ​កំ​ដៅ​ខ្លះ​ឡើង​ដល់៤០អង្សាសេមិនតែប៉ុណ្ណោះ គ្រួសា​ខ្លះ​អះអាង​ថា​ កូនចៅ​ពួក​គាត់​ប្រកាច់​ដោយសារ​ឡើងក​ម្តៅ​ខ្លាំង​ពេកក៏​មានដែរ​។​

ក្រោយទទួលបានពត៌មានពាក់ពន្ធ័នឹងជម្ងឺនេះអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងដុតដៃជើងចុះទៅដល់ភូមិកើតហេតុដើម្បីធ្វើការសាកសួរ ​តាមដាននិង​ធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗ ដោយក្នុងនោះអ្នក​ឡើងក​ម្តៅ​ខ្លាំង​ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​និង​តាមដាន​ថា​តើ​អ្នកជម្ងឺ​កើតរោគ​អ្វី​ឲ្យ​ពិតប្រាកដ​។
​លោក​វេជ្ជ​បណ្ឌិត  ខេ ​ពិសិដ្ឋ ​ប្រធាន​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​ដែល ​ចុះ​ផ្ទាល់​ដល់​ចំណុច​កើតហេតុ​មិន​បានប្រាប់​លម្អិត​ពី​អ​កា​រៈ​នៃរោគ​នេះឡើយ​ ដោយ​និយាយ​ថា​ លោក​មិនសូវ​ច្បាស់ទេ​។ ​

ដោ​យមន្ត្រី​ការិយាល័យ​ស្រុក​ប្រ​ត្តិ​បត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​វិ​ជ្ជ​បណ្ឌិត​ សឹ​ង្ហ​សុភាព ​ប្រាប់​តាម​ទូរស័ព្ទ​ថា ​លោក​មិន​បានដឹង​ពី​ចំនួន​អ្នកជំងឺ​បញ្ជូន​ពី​ភូមិ​ទាំង​២​ខាងលើ​ទៅ​កាន់​មន្ទីរពេទ្យ​នោះទេព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។លោក​ថា ​អ្នកជំងឺ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​នៅថ្ងៃទី​២០ កក្កដា គឺមាន​៤​នាក់​ប្រុស​២​ស្រី​២តែ៣នាក់មានសញ្ញាសង្ស័យត្រូវតាមដានបន្ត​ ដោយឡែក ​ម្នាក់​គ្រាន់​គ្រុន​ធម្មតា​។​

ថ្លែងប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័ លោកវេជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា បញ្ហាដែលពលរដ្ឋភ្ញាក់ផ្អើលនេះមន្ទីរបានទទួលដំណឹងនៅល្ងាចថ្ងៃអាទិត្យទី១៩ខែកក្កដាហើយបានចាត់ចែងមន្ត្រីជំនាញនៅជិតបំផុតអោយចុះបន្ទាន់ដល់ភូមិកំពុងកើតហេតុនោះ។ជាស្តែងមន្ត្រីជំនាញប្រមូលបានតែ៧នាក់ប៉ុណ្ណោះដែលមានអាការៈក្តៅលើសពី៣៨អង្សារ មានកន្ទួលរមាស់ ស្នាមក្រហម ជាដើម។ ហើយនៅរសៀលថ្ងៃនេះលោកបានអមដំណើរអភិបាលខេត្តចុះផ្ទាល់ទៅពិនិត្យមើល ដោយក្នុងនោះលោកសន្និដ្ឋានបឋមថាពួកគាត់អាចកើតមានជម្ងឺនេះគឺបណ្តាលមកពីមជ្ឈដ្ឋានរស់នៅ កន្លែងរស់នៅមិនមានបរិស្ថានល្អ ទឹកស្អុយព័ទ្ធជុំវិញ គេងមិនបានចងមុងត្រឹមត្រូវ ការហូបចុកមិនមានអនាម័យ។តែទោះជាយ៉ាងណា ក្រុមការងារលោកនៅតែបន្តរុករកអោយឃើញដោយបូមឈាមពួកគាត់មកពិសោធន៍វិភាគហើយនឹងឆ្លើយតបវិញថា ពួកគាត់មានជម្ងឺអ្វី៕