កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ចំនួន២៣នាក់ថ្មីទៀត
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 25 July, 2020 ក+ ក-

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ កក្កដា នេះឲ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជមាន covid-19 ចំនួន ២៣ នាក់បន្ថែមទៀតហើយ ក្នុងនោះជនជាតិខ្មែរ១៩ នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់ ។

ចំនួនអ្នកឆ្លងសរុបកើនដល់ ២២៦នាក់ និងចំនួនអ្នកជាសះស្បើយមានចំនួន ១៤៣នាក់។ ក្រសួងសុខាភិបាលនៅតែបន្តឋអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះតែ covid-19 មិនទាន់ចាកផុតពីកម្ពុជា និងពិភពលោកនៅឡើយ៕