(Video) យានដ្ឋានកែច្នៃរថយន្តធុនធំរបស់ឈ្មោះឆាយ ឈាន ខ្លាំង ឬ មន្ទីរជំនាញខ្សោយ ?
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 31 July, 2020 ក+ ក-

បន្ទាយមានជ័យ  ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានបន្តរងចាំមើល ថាតើ មន្ទីរជំនាញខ្លាំងឬយានដ្ឋានកែច្នៃរថយន្តធំ ឆាយ ឈាន ខ្លាំង ? ។

យោងលិខិតលេខ២៥១/២០ សជណចុះថ្ងៃ ទី១៦ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
យោងលិខិតលេខ៣១១លខ.សចត.ខបជចុះថ្ងៃទី១ ខែមេសាឆ្នាំ២០២០របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ សុំអោយបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំដែលមានម្ចាស់ឈ្មោះឆាយ ឈាន ។

រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍ ប៉ុន្តែលោកប្រធានត្រូវណែនាំដល់ម្ចាស់យានដ្ឋានឲ្យអនុវត្តដូចខាងក្រោម៖
១-ទុករយៈពេល៣ខែសម្រាប់បញ្ចប់ការងារនៅសេសសល់និងរៀបចំទីតាំងថ្មី
២-មិនអនុញ្ញាតិឲ្យទទួលការងារថ្មីនៅទីតាំងចាស់នេះ
៣-ត្រូវគោរពតាមលិខិតអនុញ្ញាតិអាជីវកម្មនិងអនុក្រឹត្យលេខ១៨០អនក្រចុះថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០០និង
៤-ករណីមិនអនុវត្តតាមការណែនាំខាងលើ ត្រូវមានវិធានការច្បាប់ជាធរមាន ។

ប៉ុន្តែក្រោយពីហួសឱសានវាទទៅហើយនោះ គេនៅតែឃើញយានដ្ឋានខ្លាំងមួយនេះនៅតែអាចឈរជើងលើទីតាំងចាស់ នាំចូលរថយន្តថ្មីៗមកធ្វើការកែច្នៃដោយមិនខ្វល់នឹង សជណ ស្អីគេនោះឡើយ ប្រហែលយានដ្ឋានខ្លាំងនេះបានស្គាល់ច្បាស់ពីភាពកំសោយរបស់មន្ទីរជំនាញនិងថ្នាក់ដឹកនាំដែលបានតែសាច់គោ តែសាច់ការគ្មាន…៕