All posts by មេគង្គ ប៉ុស្តិ៍

ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ខេត្តព្រះវិហារ)៖ រយៈពេល៤ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទាក់ទាញបានភ្ញៀវទេសចរសរុប ២ម៉ឺន៤ពាន់៤៤៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិព្រះវិហារ ។(សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/13dAz9t5pcc

រយៈពេលបីថ្ងៃចូលឆ្នាំភ្ញៀវជាតិនិងអន្តរជាតិនាំគ្នាមកលេងខេត្តកំពង់ចាមច្រើនជាងបណ្ដាខេត្តនិងរាជធានីផ្សេងទៀត

(ខេត្តកំពង់ចាម)៖ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោកស៊ាន សុគុណ បានឲ្យដឹងនារសៀលថ្ងៃទី១៦មេសាថា: ពីមួយឆ្នាំទៅមួយឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្តអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងនោះឲ្យមានលេងល្បែងប្រជាស្ត្រីដូចជាបងអង្គុញចោលឈូង ទាញព្រ័ត្រ វាយក្អមឡើងសរសរខ្លាញ់…គឺកាន់តែមានភាពប្លែកៗរាល់ឆ្នាំតែម្ដង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/lM4y4C776HA

សង្ក្រាន្តឆ្នាំថ្មីរយៈពេល៤ថ្ងៃនៅស្វាយរៀងភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកកម្សាន្តជាងកន្លះលាននាក់

(ខេត្តស្វាយរៀង)៖ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសង្ក្រាន្តស្វាយរៀងចំនួនរហូតដល់៥៤ម៉ឺន៣ពាន់៦៩៥នាក់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/EPTG25YvT3A

សង្រ្កាន្តឆ្នាំថ្មីរយៈពេល៤ថ្ងៃ នៅខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅល្អប្រសើរ

(ខេត្តបន្ទាយមានជ័យ)៖រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់ ទន្ទឹមនោះកងកម្លាំងសមត្ថកិច្ចនគរបាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងសមត្ថកិច្ចផ្សេងៗទៀត រក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅតាមវត្តអារាម រមណីយដ្ឋាននានា និងការធ្វើដំណើរកំសាន្តក្នុងភូមិសាស្រ្តខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/wES3MYMobEQ

សម្តេចធិបតី នឹងចូលរួមថ្លែងសុន្ទរកថាក្នុងសន្និបាតរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចអាស៊ី-ប៉ាស៊ីហ្វិក

(ប្រទេសថៃ)៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅទីក្រុងបាងកក ដើម្បីចូលរួមថ្លែងសុន្ទរកថា ពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/sDC9PqW5Tf0

ពលរដ្ឋនៅកំពង់ត្រាចចោទថាក្រុមហ៊ុនបូមទឹកកខ្វក់ឲ្យពួកគាត់ប្រើប្រាស់

(ខេត្តកំពត)៖ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយនៅស្រុកកំពង់ត្រាចកំពុងផ្ទុះការរិះគន់និងបង្ហោះតាមបណ្ដាញសង្គមយ៉ាងផុលផុសជាបន្តបន្ទាប់។ដោយសារតែក្រុមហ៊ុនផលឹតទឹកស្អាតមួយនេះបូមទឹកលក់ឲ្យពលរដ្ឋនៅផ្សារស្រុកកំពង់ត្រាចខេត្តកំពតមិនបានគ្រប់គ្រាន់តាមតម្រូវការ។ ប្រជាពលរដ្ឋថាជាពិសេសគឺក្រុមហ៊ុនបានបូមទឹកបាតព្រែកដែលគ្មានអនាម័យយកមកឲ្យពលរដ្ឋប្រើមិនកើត។

លោក កុង គៀត ជាអ្នកលក់កាហ្វេនៅផ្សារកំពង់ត្រាចបាននិយាយកាលពីព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ២០២៤នេះថាទឹកស្អាតមានតែឈ្មោះស្អាតទេ។តែប្រើមិនកើតដោយសារតែទឹកនោះហូរតិចៗហើយកខ្វក់ និងមានក្លិនស្អុយទៀតផង។រីឯចែសុភ័ក្ត្រនៅភូមិកំពង់ត្រាចទី១និងជាអ្នកលក់គ្រឿងទេសនិយាយកាលពីព្រឹកថ្ងៃទី១៧មេសានេះដែរថាគាត់បានបង្ហោះតាមបណ្ដាញសង្គមនេះជាច្រើនដងហើយពីរឿងទឹកកខ្វក់របស់ក្រុមហ៊ុនទឹកស្អាតបានបូមទឹកបាតព្រែកឲ្យពលរដ្ឋប្រើ។ចែសុភ័ក្ត្រនិយាយប្រាប់បន្តថាការបង្ហោះតាមបណ្ដាញសង្គមរឿងបូមទឹកកខ្វក់ឲ្យប្រជាពលរដ្ឋប្រើមិនឃើញអាជ្ញាធរមកហៅប្រជាពល រដ្ឋនិងក្រុមហ៊ុនទៅធ្វើការដោះស្រាយទេឥឡូវនេះនាងឈប់និយាយហើយ។

កាលពីព្រឹកថ្ងៃទី១៧ មេសានេះលោក ក្លឹង សី ជាបុគ្គលិកក្រុមហ៊ុនទឹកស្អាតនិយាយថាក្នុងខែប្រាំងនេះពិតជាមានការខ្វះទឹកប្រើប្រាស់បន្តិចមែន។តែចាំមើលបន្តិចទៀតសិនបើខ្វះខាតទឹកមែនខាងក្រុមហ៊ុននិងមានការពិភាក្សារកដំណោះស្រាយជួនបងប្អូនប្រជាពលរដ្ឋ។លោកក្លឹងសីនិយាយប្រាប់បន្តថាចំណែកការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកមួយដែលជាអ្នកប្រើប្រាស់ទឹកស្អាតនៅភូមិទី១នៅផ្សារកំពង់ត្រាចស្រែកថាទឹកកខ្វក់នោះ។ខាងតំណាងក្រុមហ៊ុនបានចុះទៅពិនិត្យផ្ទាល់ហើយគឺទុយយោទឹកនោះគ្រាន់តែតភ្ជាប់ទុយយោទឹកស្អាតតែគាត់ជាម្ចាស់ផ្ទះមិនបានប្រើប្រាស់ទេ។លុះពេលដែលគាត់បើកប្រើស្រាប់តែបាតទុយយោចេញកំអែលចាស់តែបើគាត់បើកចោលមួយធុងពីរធុងទៅគឺថ្លាធម្មតាវិញហើយ។
ទោះជាបែបណាក៏ប្រជាពលរដ្ឋនិយាយថាបើខ្វះខាតទឹកមែនគួរតែប្រាប់ដល់ពលរដ្ឋដែលជាប្រើទឹក។ព្រោះក្រុមហ៊ុននេះទាំងទឹកទាំងភ្លើងបើអ្នកប្រើប្រាស់យឺតយ៉ាវមិនបានទៅបង់ប្រាក់សេវាលើសតែមួយថ្ងៃគឺពិន័យមួយម៉ឺនរៀល។ហើយពលរដ្ឋជាច្រើនបានឲ្យដឹងថា ពួកគាត់ក៏មានគម្រោងធ្វើការតវ៉ារឿងការពិន័យរបស់ក្រុមហ៊ុននេះផងដែរ៕
(សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/JBmWc2fQi9A

រយៈពេល៤ថ្ងៃមនុស្សស្លាប់៣៧នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

(អគ្គស្នងការដ្ឋាននគរបាលជាតិ)៖មនុស្សសរុបចំនួន៣៧នាក់បានស្លាប់ និង៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4X3WB9Mjqwo

លោក មុំ អស្សនី និងភរិយា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអភ័យទោសដល់ក្រុមគ្រួសាររបស់ខ្លួន

(ញូស៊ីលែន)៖ លោក មុំ អស្សនី និងភរិយា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអភ័យទោសដល់ក្រុមគ្រួសាររបស់ខ្លួន និងសន្យាចូលរួមបម្រើជាតិជាមួយរាជរដ្ឋាភិបាល។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Ek2-u93fCV4

សារសម្លេងសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក មុំ អស្សនី ដែលជេរនិងប្រមាថ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារសម្លេងជូនលោក មុំ អស្សនី ដែលជេរប្រមាថសម្តេច បន្ទាប់ពីលោកទទួលស្គាល់កំហុសនិងសូមទោស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍លោក មុំ អស្សនី និងក្រុមគ្រួសារមកលេងស្រុកកំណើត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/cHlMAHpfrf0

លោក មុំ អស្សនី សូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន


(ញូស៊ីលែន)៖លោក មុំ អស្សនី ដែលធ្លាប់បានជេរប្រមាថសម្តេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅបានបង្ហោះជាវីដេអូសូមទោសទៅកាន់សម្តេច និងទទួលស្គាល់កំហុសរបស់លោក។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/VIAHWqyrWEk

ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ភ្ញាក់រលឹកស្តាយកំហុស សូមទោសកំហុសឆ្គង, សម្តេចតេជោ មិនប្រកាន់ទោសស្វាគមន៍មកលេងស្រុកដោយក្តីរីករាយ។

(ភ្នំពេញ)៖ ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល មិនប្រណីមាត់នោះ បានភ្ញាក់រលឹកនឹកស្តាយកំហុសរបស់ខ្លួន ហើយ​សូម​ទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លង​មក។

ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ គឺលោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន ជាអ្នក​ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដោយមិនសំចៃ​មាត់នោះ​ឡើយ។

នៅថ្ងៃនេះខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ បានចេញវីដេអូសូមទោសសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាផងដែរ។

ជាមួយនឹងការសូមទោសខ្មែរនៅអូស្ត្រាលីទាំងពីររូបនេះ បានសម្តែងការសោកស្តាយជា​ខ្លាំងចំពោះកំហុសឆ្គងនាពេលកន្លងមក។

ក្រោយទទួលបានវីដេអូសូមទោសនេះ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមានក្តី​សណ្តោស​ប្រណី និងមិនដែលយកខ្មែររូបណាជាសត្រូវនោះ បានប្រកាសស្វាគមន៍ដោយ​រីករាយចំពោះការភ្ញាក់រលឹករបស់ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញខ្មែរពីរនាក់ប្តីប្រពន្ធនេះមកលេងខ្មែរ ហើយធ្វើដំណើរទៅតាមព្រំដែនទាំងព្រំដែនជាមួយថៃ វៀតណាម និងឡាវ ដើម្បីយល់ពីសភាពពិតនៅតាមព្រំដែនខ្មែរជាមួយប្រទេសដទៃ។(សូមចុចបើក Link ទស្សនានិងស្ដាប់សម្លេងពិស្ដារ)៖https://youtu.be/ipZyVJ44V0k

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ខ្មែរនៅអូស្ត្រាលី ដែលធ្លាប់ជេរសម្តេច និងបញ្ជាក់ពីគុណប្រយោជន៍មហាសាលព្រែកជីកហ្វូណន-តេជោ

នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលត្រូវថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារពិសេសមួយប្រកាសស្វាគមន៍ខ្មែរនៅអូស្ត្រាលី ដែលធ្លាប់ជេរសម្តេច និងបញ្ជាក់ពីគុណប្រយោជន៍មហាសាលព្រែកជីកហ្វូណន-តេជោ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/6wIQVcmAbmc

ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មី

(ខេត្តមណ្ឌលគិរី)៖ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ដែលភាគច្រើនជាបងប្អូនជនជាតិដើមព្នង បានរួបរួមគ្នារៀបចំសង្ក្រាន្តតាមបែបប្រពៃណីរបស់ពួកគាត់ ដើម្បីអបអរឆ្នាំថ្មីជាមួយខ្មែរកណ្ដាលយ៉ាងសប្បាយរីករាយ ។

Link: https://youtu.be/2vt_m1nmtTc

ប្រវត្តិនៃការកកើត វត្តបាឡាត់

(ខេត្តបាត់ដំបង)៖នៅក្នុងខេត្តបាត់ដំបង មានវត្តអារាមជាច្រើនដែលបានកសាងឡើងតាំងពីរាប់រយឆ្នាំមកហើយ។វត្តអារាមទាំងនោះបានក្លាយទៅជាទីតាំងទេសចរណ៍បែបពុទ្ធសាសនាដ៏ពេញនិយមសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់រូបដែលបានមកទស្សនាខេត្តបាត់ដំបង ។
ក្នុងចំណោមអារាមទាំងនោះវត្តបាឡាត់ក៏ជាវត្តដ៏មានវ័យចំណាស់មួយក្នុងខេត្ត បាត់ដំបងផងដែរ។លោកអ្នកចង់ដឹងទេពីប្រវត្តិដើមដែលនាំឲ្យវត្តមួយនេះមានឈ្មោះថា វត្តបាឡាត់ នោះ។

វត្តបាឡាត់ មានទីតាំង​ស្ថិត​នៅ​មាត់​ច្រាំង​ដង​ស្ទឹង​សង្កែ​ត្រើយ​ខាង​កើត និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។ តាមឯកសារសៀវភៅប្រវត្តិខេត្តបាត់ដំបងសម័យលោកម្ចាស់របស់លោក តូច ឈួង បានសរសេរថាអ្នក​ផ្តើម​កសាង​វត្ត​បាឡាត់​ គឺជាមន្រ្តី​ក្រមការនៅ​ក្រុង​បាត់​ដំបងមួយ​រូប ឈ្មោះលោកបាឡាត់ រស់។​លោក​កសាង​វត្តនេះ​​​​ឡើង​ដើម្បី​លា​បំណន់​ ក្នុង​គ្រា​ដែលពួក​អាណ្ណា​មចាប់​ខ្លួន​លោក និង​ក្រុម​គ្រួសារ​ យក​ទៅ​ឃុំទុក​នៅ​ក្រុង​វ៉េ ​អស់​រយៈ​ពេល​ ១០ឆ្នាំនោះ។ នៅក្រុងវ៉េ លោកបាឡាត់រស់ បានបន់ស្រន់ព្រះរតនត្រៃសូមជួយលោកនិងក្រុមគ្រួសារឲ្យបានត្រលប់មកស្រុកខ្មែរវិញ។ លោកបាឡាត់បានបន់ស្រន់ថា នឹងកសាងវត្តមួយដើម្បីតបស្នងសងគុណព្រះរតនត្រៃ។

ក្រោយ​ពេល​ដែល​មាន​សេរីភាព និង​បាន​​វិល​ត្រឡប់​ទៅ​ដល់​ទឹក​ដី​កំណើត​វិញ, លោក​បាឡាត់​ រស់ ក៏បាន​​កសាង​​អារាម​បាឡាត់​​នេះ​ឡើង។ហើយ​អ្នក​ស្រុក​ក៏​ហៅ​វត្តនេះ​ថា វត្តបាឡាត់ៗ ជាប់​រហូត​មក។ ឯ​កាល​បរិច្ឆេទ​នៃ​ការ​កកើត​ទី​អារាម​នេះ ក្នុង​ឯកសារ​របស់​លោក ​តូច ឈួង មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ទេ​។ ប៉ុន្តែ បើយោងតាមឯកសារ​ប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ពួក​អាណ្ណាម​ចាប់​លោក​បាឡាត់ រស់ ទៅ​ឃុំ​ទុក​នៅ​ក្រុងវ៉េ ​កើត​ឡើង​ក្នុង​រវាង​ទសវត្សរ៍​ឆ្នាំ​មួយ​ពាន់​ប្រាំ​បី​រយប្លាយ ។តែបើតាមឯកសារដែលបានចារទុកនៅក្នុងវត្តបាឡាត់នោះបង្ហាញថា វត្តបាឡាត់ត្រូវបានកសាងឡើងឆ្នាំ ១៨៤៥ ដោយលោកបាឡាត់ឈ្មោះ រស់ ។

អ្នកយកព័ត៌មាន មេគង្គប៉ុស្ដ បានទៅដល់អារាមនេះផ្ទាល់ ឃើញព្រះវិហារ​វត្ត ​បាឡាត់ សង់​​នៅ​លើ​ខឿន​ថ្ម និង​មាន​រាង​រៅ​ស្រដៀង​គ្នា​នឹង​ព្រះ​វិហារ​ចាស់​នៅ​វត្តកែវ​ដែរ។ នៅ​​ពាក់​កណ្តាល​ជញ្ជាំង​ព្រះវិហារ​​​ប៉ែក​ខាង​លិច មាន​ព្រះ​ពុទ្ធ​បដិមា​មួយ​អង្គដ៏ស្អាតសោភាតំកល់​នៅ​លើ​ទី​ខ្ពស់​មួយ។ នៅ​ជាប់​នឹង​ខឿន​ព្រះវិហារ​ប៉ែក​ខាង​លិច​ គឺ​ជា​សាលា​បុណ្យ ដែល​បានសង់​​ថ្មីជំនួសសាលាបុណ្យចាស់ដែលសង់ទាប និង​ចាស់​ណាស់​ទៅហើយនោះ។
ព្រះគ្រូចៅអធិការវត្តបាឡាត់ជំនាន់ទី១២ ព្រះនាម សៀន សាន បានមានថេរដិកា ប្រាប់អ្នកយកព័ត៌មានមេគង្គប៉ុស្ដិ៍ថា បច្ចុប្បន្ន ព្រះវិហារវត្តបាឡាត់កំពុងទទួលការជួសជុលកែលម្អឡើងវិញនូវចំណុចខ្លះដែលរងការខូខាតដោយ សារអាយុកាលដ៏យូរលង់របស់ព្រះវិហារនេះ។ ព្រះអង្គមានថេរដិកាបញ្ជាក់ថា នៅហោជាងខាងលិចមានបញ្ជាក់ប្រាប់ពី គ.ស១៩៣៤ នោះគឺជាពេលវេលានៃការ
កសាងព្រះវិហារទី២។គឺព្រះវិហារសព្វថ្ងៃដែលបានកសាងជំនាន់លោកគ្រូចៅ អធិការទី៦ ព្រះនាម ហ៊ីង ។តាមពិតវត្តបាឡាត់ចាប់ពីកសាង១៨៤៥ ដែលមកទល់នឹងសព្វថ្ងៃនេះគឺមានអាយុកាល១៧៩ឆ្នាំមកហើយ។

សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន វត្តបាឡាត់មានចៅអធិការចំនួន១២ អង្គបានបន្តវេនគ្រប់គ្រងអារាមមួយនេះ៕សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ( https://youtu.be/tLWVtd7KIgw)

រាជរដ្ឋាភិបាលផ្ដល់អំពូលសូឡា១ពាន់ដើម ដល់ឃុំកោះសូទិនដើម្បីបំភ្លឺតាមដងផ្លូវ

(ខេត្តកំពង់ចាម)៖សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អំពូលសូឡាចំនួន១ពាន់ដើមដែលមានតម្លៃស្មើនឹង៦ម៉ឺនដុល្លារ តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា សម្រាប់បំពាក់តាមដងផ្លូវនានាទាំង១៥ភូមិ នៅក្នុងឃុំកោះសូទិនស្រុកកោះសូទិន ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/YbG8VgCkGJ4