កុមារជាង៦ម៉ឺននាក់បានទទួលការព្យាបាលដោយឥតបង់ប្រាក់ពីមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា
ដោយ Mekong Post ចេញផ្សាយ​ ថ្ងៃទី 3 August, 2020 ក+ ក-

ភ្នំពេញ ៖ របាយការណ៏ពីមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ទាំងនៅរាជ ធានីភ្នំពេញ និងខេត្តសៀមរាប ឲ្យដឹងថា កុមារចំនួនជាង ៦ម៉ឺន ៥ពាន់នាក់ បានទទួលការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យនេះ។ បើតាមរបាយការណ៏ កុមារដែលឈឺ ត្រូវបានសម្រាក និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ មានចំនួនជាង៥ម៉ឺននាក់ កុមារមានជំងឺធ្ងន់មានចំនួនជាង ១ម៉ឺននាក់ កុមារជាង២ពាន់នាក់ បានទទួលការវះកាត់ និងកុមារជាង ៦រយនាក់ កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាល។ ក្នុងនោះវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបជាង១០០នាក់។

ដោយឡែកនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានធ្វើការពិនិត្យ និងតាមដាន ព្យាបាលស្ត្រីមានផ្ទៃពោះ ចំនួនជាង១ម៉ឺននាក់ និងជួយ សម្រួលកូនបានជិត២ពាន់នាក់៕