ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៩.៥លាននាក់ ស្លាប់ជាង៧២ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩,៥២២,៦៦៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧២២,៩១៩នាក់ និងជាសះស្បើយឡើងវិញ ១២,៥៣៣,០៧៦នាក់។

គេហទំព័រដដែលបានបង្ហាញទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,០៩៤,៥២៨នាក់ ស្លាប់ចំនួន ១៦៤,០៦២នាក់ និងជាសះស្បើយចំនួន ២,៦១៦,៦១៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៩៦៧,០៦៤នាក់ ស្លាប់ចំនួន ៩៩,៧០២នាក់ និងជាសះស្បើយ ២,០៦៨,៣៩៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ២,០៨៦,៨៦៤នាក់ ស្លាប់ ៤២,៥៧៨នាក់ និងជាសះស្បើយ ១,៤២៧,៦៦៩នាក់៕