ថ្ងៃនេះ ​ចិន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​៤៩​ករណីថែម​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2020 ក+ ក-

​ចិន ៖ អាជ្ញាធរ​ចិន​បានប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ថា​ប្រទេស​ចិនដីគោក​បាន​ចុះបញ្ជី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​៤៩ ករណី​ដែល​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ដោយ​ក្នុង​មាន ៣៥ ករណី​ជា​ប្រភេទ​ករណី​នាំចូល​និង ១៤ ករណី​ទៀត​ជា​ប្រភេទ​ករណី​ឆ្លង​ក្នុងស្រុក​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​ករណី​ឆ្លង​ក្នុងស្រុក​ទាំង ១៤ ករណី ត្រូវបាន​គេ​រកឃើញ​នៅក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គួ​រ​ភាគ​ពាយព្យ​ប្រទេស​ចិន​។ គ្មាន​អ្នកស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ​ត្រូវបាន​គេ​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​នោះទេ ខណៈ​អ្នកជំងឺ៦៤នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕