អត្រា​អ្នក​ឆ្លង COVID-19 នៅ​សហរដ្ឋអាមេរិក​កើន​លើស​៥​លាន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ ចំនួន​ករណី​ឆ្លង COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើន​លើស៥ លាន​នៅពេលដែល​ប្រទេស​នេះ​នៅតែ​បន្តរក​ឃើញ​មានការ​កើនឡើង​នៃ​ការឆ្លង​ថ្មី​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​យោងតាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins បាន​បង្ហាញកាលពីយប់ថ្ងៃអាទិត្យថា ចំនួន​អ្នក​ឆ្លង COVID-19 សរុប​នៅក្នុង​សហរដ្ឋអាមេរិក​កើន​ដល់ ៥,១៥៣,០៥៤​នាក់ ក្នុងនោះ​មាន ១៦៥,១០៩​នាក់​បាន​ស្លាប់។

​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ដោយ​ជំងឺ​រាតត្បាត​ដែល​តួលេខ​នេះ​តំណាងឱ្យ ២៥,៤ ភាគរយ​នៃ​ការឆ្លង​ពិភពលោក​និង ២២,៣ ភាគរយ​នៃ​អ្នកស្លាប់​។​

​ចំណែកឯចំនួនអ្នកជា​សះស្បើយ​វិញ​មាន ២,៦៣៨,៧៩៣​នាក់ ហើយ​គិត​មកទល់​ពេលនេះ​មនុស្ស​សរុប ៦៤,៦៨៩,១៨២​នាក់ បានទទួល​ការធ្វើ​តេស្ដ​រក COVID-19 នៅ​ទូទាំងសហរដ្ឋអាមេរិក​៕