ស្ត្រីម្នាក់អង្គុយទ្រហោយំក្រោយពេលចោរដៃស្អិតដាក់ថ្នាំ់សណ្តំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2020 ក+ ក-

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកទ្រហោយំខណៈដឹងថា ខ្លួនត្រូវចោរដាក់ថ្នាំយកខ្សែ ក ជញ្ជៀន និងទូរស័ព្ទរួមនិងលុយមួយចំនួនយកទៅបាត់ ដែលហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅមុខផ្សារសែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សេង ហ៊នអាយុ៤២ឆ្នាំស្នាក់នៅម្តុំផ្សារដីថ្មី។
បើតាមការរៀបរាប់ទាំងទឹកភ្នែករលីងរលោងពីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដើរចេញពីបន្ទប់ជួលបំរុងទៅចូលធ្វើការនៅរោងចក្រខណ:ពេលកំពុងតែដើរស្រាប់តែមានជនសង្ស័យមកទះស្មារបស់គាត់នៅចំផ្សារដីថ្មីភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ រួចដឹកគាត់តាមម៉ូតូឆ្ពោះមកផ្សារសែនមេត្រីរួចជនសង្ស័យក៏បានធ្វើសកម្មភាពដោះយកជញ្ជៀនខ្សែរ ក និងទូរសព្ទ័រួមនិងលុយកាក់មួយចំនួនយកទៅបាត់តែម្តង។
បន្ទាប់ពីស្ត្រីរងគ្រោះខាងលើដឹងខ្លួនថាខ្លួនចាញ់កលល្បិចចោរក៏ស្រែកទ្រហោយំផ្អើលអ្នកដំណើរនិងប្រជាពលរដ្ឋនៅក្បែរនោះ។
ក្រោយពេលកើតហេតុទើបឃើញប្រជាការពារនិងកម្លាំងនគរបាលចុះទៅដឹកស្ត្រីខាងលើនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋសង្កាត់ស្ទឹងមានជ័យទី៣៕