រដ្ឋមន្ត្រី​ព័ត៌មាន​លី​បង់​លាលែង​ពីតំណែង ក្រោយករណីផ្ទុះ​​ដ៏កក្រើកនៅ​ក្រុង​បេ​រូត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2020 ក+ ក-

​លី​បង់ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ប្រទេស​លី​បង់ លោក Abdel Samad បានធ្វើ​ការលាលែងពីតំណែង​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​មានការ​ផ្ទុះ​ដ៏​ធំ​ដែល​បានធ្វើឱ្យ​កក្រើក​រដ្ឋធានី​បេ​រូត​ដែល​សម្លាប់​មនុស្ស​ប្រមាណ ១៥៨​នាក់​នឹង​របួស ៦.០០០​នាក់។ នេះ​បើ​យោងតាម​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក al-Jadeed។​

​លោក Abdel Samad បាន​និយាយថា « ខ្ញុំ​សូមទោស​ចំពោះ​ប្រជាជន​លី​បង់ ដោយសារ​យើង​មិនអាច​ដោះស្រាយបាន​នូវ​ការទាមទារ​របស់​ពួកគេ ។​ចាប់តាំងពី​ការផ្លាស់ប្តូរ​ក្នុងប្រទេស​លី​បង់​នៅតែ​ពិបាក​ស្វែងរក ហើយ​សច្ច​ភាពមិន​ស៊ីគ្នា និង​មហិច្ឆតា​របស់​យើង នឹង​បន្ទាប់ពី​មានការ​ផ្ទុះ​ដែល​គួរឱ្យ​រន្ធត់ ដែល​បាន​វាយប្រហារ​ទីក្រុង​នេះ ខ្ញុំ​នឹង​លាលែង​ចេញពី​រដ្ឋាភិបាល »។​

​ទន្ទឹម​នោះ​សមាជិកសភា​មួយចំនួន​ក៏បាន​ដាក់ជូន​នូវ​ការលាលែង​ផងដែរ កាល​ពីមួយ​ថ្ងៃមុន ដោយសារ​ការផ្ទុះ​នេះ ខណៈដែល​មនុស្ស​រាប់​ពាក់​នាក់​កាលពី​ថ្ងៃ​សៅរ៍​បានធ្វើ​បាតុកម្ម​នៅ​កណ្តាល​ទីក្រុង​បេ​រូត ក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល ដោយ​ទាមទារ​ឱ្យធ្វើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​នៅ​ជាច្រើន​ថ្ងៃ​បន្ទាប់ពី​មានការ​ផ្ទុះ​ដ៏​ធំ​នេះ៕