បេសកជន អ​.​ស​.​ប អំពាវនាវ​ឱ្យ​បង្កើត​រដ្ឋាភិបាល​លី​បង់​ឱ្យបាន​ឆាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2020 ក+ ក-

​លី​បង ៖ លោក Jan Kubis អ្នកសម្របសម្រួល​ពិសេស អ​.​ស​.​ប សម្រាប់​ប្រទេស​លី​បង់ បាន​អំពាវនាវ​ឱ្យ​បង្កើត​ឱ្យបាន​ឆាប់​រដ្ឋាភិបាល​លី​បង់​មួយ បន្ទាប់ពី​ការលាលែង​របស់​នាយក​រដ្ឋមន្ត្រី​លោក Hassan Diab និង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ក្រោយ​ការផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី។​

​លោក Jan Kubis បាន​ថ្លែង​ដោយ​ត្រួសៗ​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​នៅក្នុង​សម័យប្រជុំ​បិទទ្វា​រ​មួយ​កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់​នូវ​សារសំខាន់​នៃ​ការបញ្ចៀស​កុំ​ឱ្យមាន​រយៈពេល​នៃ​ភាព​គ្មាន​អ្នកគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល ដែល​អូសបន្លាយ​មួយ​នៅ​លី​បង់។

​លោក​ក៏​ទទូច​ឱ្យមាន​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ឱ្យបាន​ឆាប់​ដែល​នឹង​ដោះស្រាយ​នូវ​បំណងប្រាថ្នា របស់​ប្រជាជន​លី​បង់ នឹង​ទទួលបាន​ការគាំទ្រ​រប​ស់​ពួកគេ , ជា​រដ្ឋាភិបាល​មួយ​ដែល​អាច​ដោះស្រាយ​ការប្រកួតប្រជែង​ជាបន្ទាន់​និង​យ៉ាងច្រើន ដែល​ប្រឈមមុខ​នឹង ប្រទេស​នេះ , លុបបំបាត់ចោល​ការប្រព្រឹត្តិ​អំពើពុករលួយ​ពី​អតីតកាល។

​លោក Kubis ដែល​និយាយថា មាន​សេចក្តីត្រូវការ​ខាង​មនុស្សធម៌​ជាបន្ទាន់​ដែល​ចាំបាច់​គេ​ត្រូវ​ដោះស្រាយ នឹង​ការធ្វើកំណែទម្រង់​ជា​ចាំបាច់​ដែល​ត្រូវប្រកាន់យក ដោយ​គ្មាន​ការពន្យារពេល​ណាមួយ ដើម្បី​ស្តារ​នូវ​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​លី​បង់ ព្រមទាំង​សហគមន៍​អន្តរជាតិ​ក្នុងប្រទេស​លី​បង់​៕