រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី​ ៖  បុគ្គលិក​ពេទ្យ​នឹង​ទទួល​ការចាក់​វ៉ាក់សាំង COVID-19 មុនគេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2020 ក+ ក-

​ម៉ូស្គូ ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​រុស្ស៊ី លោក Mikhail Murashko កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា មិត្ត​បរទេស​របស់​យើង​ហាក់ដូចជា​ដឹង​ពី គុណសម្បត្តិ នៃ​ការប្រកួតប្រជែង​ផលិត​វ៉ាក់សាំង​រុស្ស៊ី ហើយ​ព្យាយាម​បង្ហាញ​ពី​គំនិត​ដែលថា​គំនិត​ពួកយើង គឺ​គ្មាន​មូលដ្ឋាន​ទាល់តែសោះ។​

​លោក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​អះអាងថា វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ឡើង ដោយ​វិទ្យាស្ថាន​ស្រាវ​ជំងឺឆ្លង និង​មីក្រូ​សារពាង្គកាយ​រុស្ស៊ី ហ្គា​ម៉ា​ឡេ​យ៉ា (Gamaleya) នឹងត្រូវ​ផលិត​រួចរាល់​សម្រាប់​ចែកជូន​ដល់​ប្រជាជន ក្នុងពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ក្នុងតំណាក់កាល​ដំបូង ដែល​នឹង​ផលិត​រួស​រាល់​នាពីរ​សប្តាហ៍​ទៀត​នេះ គឺ​ផលិតឡើង​ជាពិសេស​សម្រាប់​បុគ្គលិក​ពេទ្យ និង​ជន​ដែល ងាយ​រងគ្រោះ​ជាងគេ។​

​អាជ្ញាធរ​សុខាភិបាល​រុស្ស៊ី ក៏បាន​ច្រានចោល​ផងដែរ​ចំពោះ​ការព្រួយបារម្ភ​របស់ ក្រុម​អ្នកជំនាញ​លោកខាងលិច ជុំវិញ​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​របស់ខ្លួន ជាមួយ​ការ​គូសបញ្ជាក់ថា ក្រុម​បុគ្គលិក​ពេទ្យរុស្ស៊ី​មួយចំនួន នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខ៕