មន្ទីរសុខាភិបាលខេត្តសុរិន-ថៃផ្តល់រថយន្តសង្គ្រោះមួយគ្រឿងដល់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរថៃ ខេត្តសុរិន្ទ-ថៃ បានប្រគល់រថយន្ត AMBULANCE មួយគ្រឿង ដែលបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យ សង្គ្រោះបន្ទាន់ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ-កម្ពុជា បានបម្រើការងារក្នុងមន្ទីរសុខាភិបាលខេត្ត សម្រាប់ជាមធ្យោបាយក្នុងការសង្គ្រោះបន្ទាន់សំរាប់ ដឹកជញ្ជូនអ្នកជំងឺអោយបានរហ័សទាន់ពេលវេលានៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ក្រោមមានគណៈប្រតិភូថ្នាក់គណៈអភិបាលខេត្តថៃ និងគណៈអភិបាលខេត្តកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភាគីទាំង២ចូលរួមជាច្រើននាក់ ស្ថិតនៅច្រកព្រំដែនអូរស្មាច់ឬឆងចម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

ជាមួយគ្នានោះដែរ លោក ប៉ែន កុសល្យ អភិបាល ខេត្តឧត្តរមានជ័យបានសំដែងនូវការថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះអាជ្ញាធរថៃខេត្តសុរិន និងមន្ទីរសុខាភិបាល ព្រមទាំងក្រុមការងារទាំងអស់ដែលបានផ្តល់រថយន្តម៉ាកAMBULANCE ដែលបំពាក់គ្រឿងបរិក្ខាពេទ្យរួចជាស្រេច ដល់រដ្ឋបាលខេត្តឧត្តរមានជ័យសំរាប់ទុកជាការប្រើប្រាស់ ក្នុងការបម្រើសេវាដឹកអ្នកជំងឺនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ឲ្យល្អប្រសើរផងដែរ។

លោកបន្តថា បច្ចុប្បន្នបើទោះបីជាស្ថានភាពជំងឺកូវីដ-១៩នៅមិនទាន់មានសភាពធូរស្រាលរវាងបណ្តាប្រទេសជាប់ព្រំដែនគ្នាយ៉ាងក៏ដោយនោះក៏ភាគីទាំងពីរកម្ពុជា-ថៃ នៅតែបន្តមានទំនាក់ទំនងគ្នាល្អជាមួយគ្នាជានិច្ច៕