អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១លាននាក់ ស្លាប់ជាង៧៥ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១,០៦៣,៩៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៥២,៦០៧នាក់ និងជាសះស្បើយឡើងវិញ ១៣,៨៩៥,៤៥៣នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៤១៤,៣៧០នាក់ ស្លាប់ចំនួន ១៧០,៣៦០នាក់ និងជាសះស្បើយចំនួន ២,៨៣៣,២៩០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,២២៤,៨៧៦នាក់ ស្លាប់ចំនួន ១០៥,៤៦៣នាក់ និងជាសះស្បើយ ២,៣៥៦,៦៤០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៤៥៩,៦១៣នាក់ ស្លាប់ ៤៨,១៤៤នាក់ និងជាសះស្បើយ ១,៧៥០,៦៣៦នាក់៕