ថ្ងៃនេះ​ ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៣០​ករណី​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2020 ក+ ក-

ចិន ៖ អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ នេះ​ថា​ ប្រទេស​ចិន​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៣០ ករណី​នៅលើ​ចិនដីគោក​កាលពី​ថ្ងៃទី​១៣​ខែសីហា បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​មាន​១៩​ករណី​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​ព្រឹត្តិប័ត្រ​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ករណី​ថ្មី​ចំនួន​២២​ត្រូវបាន​នាំចូល និង​១៨​ករណី​ជា​ប្រភេទ​ករណី​ឆ្លង​នៅក្នុង​ស្រុក​ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គួ​រ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​។ ចំណែក​ករណី​នាំចូល​២២​ករណី​ខាងលើ​គឺមាន ១៦​ករណី​ត្រូវបាន​គេ​រកឃើញ​នៅ Shanghai ៥​ករណី​នៅ​ខេត្ត Shaanxi និង​១​ករណី​ទៀត​នៅ​ខេត្ត Sichuan​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាង​ប្រទេស​ចិន​មាន​ចំនួន ៨៤.៧៨៦ ករណី​។ ចំនួន​អ្នកស្លាប់​ជា​ផ្លូវការ​មិនមាន​ការផ្លាស់​ប្តូរ​ទេ​គឺ ៤.៦៣៤ នាក់​៕