ក្លិប​ធំ​៣​នៅ Premier League កំពុង​ប្រជែង​គ្នា​ទិញ Bojan
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2015 ក+ ក-

បាល់ទាត់​៖​ក្លិប​ធំៗ​ចំនួន​៣​នៅក្នុង​ក្របខ័ណ្ឌ Premier League គឺ​ក្លិប​បិសាច​ក្រហម Man United ក្លិប​ហង្ស​ក្រហម Liverpool និង តោ​ខៀវ Chelsea កំពុងតែ​ប្រជែង​គ្នា​ដើម្បី​ទិញយក ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់ Stoke City កីឡាករ Bojan krkic​។
​ ​ខ្សែប្រយុទ្ធ សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​និយាយថា ការបង្ហាញ​ខ្លួន​នៅ រដូវ​កាល​នេះ ក្នុង​ក្របខ័ណ្ឌ Premier League បាន​១២​លើក​និង​ស៊ុត​បញ្ចូល​ទី​បាន ៣​គ្រាប់​ហើយ​ត្រូវ​អវត្តមាន​យ៉ាងយូរ​ដោយសារ​បញ្ហា​របួស​ជ្គ​ង់ ។
​ ​លោក Mark Hughes អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប Stoke City បាន​និយាយថា Bojan បាន​ផ្លាស់​ពី​ក្លិប Barcelona កាលពី​ឆ្នាំ​២០១៤​ក្នុងតម្លៃ​ខ្លួន​១,៨​លាន​ផោន​ប៉ុណ្ណោះ លើ​កុងត្រា​រយៈពេល ៤​ឆ្នាំ បើសិន​ជាមាន​ការលក់ Bojan មែន​នោះ តម្លៃ​ខ្លួន​របស់គេ​អាច​ដល់ ១៥​លាន​ផោន ។​
​ គួរ​បញ្ជាក់ដែរថា Bojan krkic ជា​កីឡាករ​ត្រាច់ចរ​លេង​ឲ្យ​ក្លិប​ជាច្រើន​ក្រោយ​ចាក​ចេញពី Barcelona រួមមាន Roma, AC Milan, Ajax និង​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ជាមួយ Stoke City៕

art12.1