ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដោយបានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។
សូមទស្សនាព័ត៌មានពិស្ដារ៖
មណ្ឌលគិរី៖ ក្មេងស្រីម្នាក់រស់នៅភូមិត្រញាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងឆ្លងកាត់ជីវិតដ៏លំបាក និងគួរឱ្យអាណិតជាទីបំផុត។ ទោះមានវ័យទើបតែ ១៥ឆ្នាំ ប៉ុន្តែនាងត្រូវប្រឈមមុខនឹងទុក្ខលំបាកជាបន្តបន្ទាប់ ដែលមនុស្សពេញវ័យជាច្រើនក៏ពិបាកនឹងទ្រាំទ្របានដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ពងទឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រី និងសមាជិកា សមាជិកគណបក្សក្នុងសង្កាត់ពងទឹក ចំនួន១២៨នាក់ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ» នៅសាលប្រជុំ (ក) សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត សូមអរព្រះគុណ «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ជាបច្ច័យចំនួន ១៦០ ០០០ ០០០ (មួយរយហុកសិបលាន) រៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងមហាគ្រួសារខ្មែរទាំងអស់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញ សង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំ រៀបចំដោយ លោក មាស ម៉ី ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេស លើកទឹកចិត្តឱ្យកុមារ និងអនីតិជនចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិវឌ្ឍកីឡាប្រកបដោយ សុវត្ថិភាព និងការការពារកុមារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(ភ្នំពេញ)៖ ក្នុងរយៈពេលជាង ១ឆ្នាំនៃជម្លោះព្រំដែនកម្ពុជា-ថៃ (ដែលបានផ្ទុះឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥) ភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជះឥទ្ធិពលឱ្យពលករខ្មែរចំណាកស្រុកវិលត្រឡប់មកមាតុភូមិវិញប្រមាណជាង ៧៧ម៉ឺននាក់។ ក្នុងនោះ រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានអន្តរាគមន៍ជួយឱ្យអតីតពលករចំនួន ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារធ្វើនៅក្នុងស្រុកវិញ តាមរយៈវេទិកាការងារមូលដ្ឋាន ពិព័រណ៍ការងារ និងប្រព័ន្ធ Hotline ១២៩៧។
សូមទស្សនាព័ត៌មានពិស្ដារ៖
(មណ្ឌលគិរី)៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានបង្ក្រាបករណីគ្រឿងញៀនចំនួន ២ករណី នៅស្រុកកែវសីមា ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតគ្រឿងញៀនសរុប ៦២.៦៤ក្រាម (ថ្លឹងទាំងសំបក)។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿញៀនខុសច្បាប់។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍