បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានរៀបចំវេទិកាសាធារណៈមួយឡើងនៅភោជនីយដ្ឋាន «ស្ទឹងសែន» ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ២០០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
នាខែមិថុនា ឆ្នាំ២០២៦ នេះ សាលារៀនផីឆឹង នៃសមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរៀបចំកម្មវិធីប្រកួតប្រជែងអំណាន និងនិយាយភាសាចិនជាសាធារណៈលើកដំបូង ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ និងជ្រើសរើសបានជ័យលាភីឆ្នើមៗប្រកបដោយគុណភាពខ្ពស់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ករណីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធតាមព្រំដែនក្នុងខេត្តបាត់ដំបង នៅតែបន្តធ្វើសកម្មភាពយ៉ាងមមាញឹក។ ជាក់ស្តែង កាលពីវេលាម៉ោងជាង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីដឹកជញ្ជូនបារីគេចពន្ធបម្រុងឆ្លងដែនខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.)ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តព្រះសីហនុ ថា៖
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តការងារព័ត៌មាននិងសាធារណមតិ ក៏ដូចជាបង្កើនជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានជួបប្រទះនៅពេលកន្លងមក ។សំដៅធ្វើយ៉ាងណាឱ្យមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប ដើម្បីបកស្រាយបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
វាគ្មិនចំនួន ២រូប ដែលមានបទពិសោធន៍និងការអនុវត្តជាក់ស្តែងលើការងារព័ត៌មាន និងសាធារណមតិ ក៏បានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះ ដែរគឺ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក
រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ។
វគ្គបណ្ដុះបណ្ដាលនេះ មានវត្តមានចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាននិងសាធារណមតិមកពីខេត្តកោះកុង ជាពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងកោះកុង ដែលមានសរុបចំនួនជាង ៥០០នាក់ ។
ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ធាតុចូលសំខាន់ ៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតី ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់របស់សិក្ខាកាមទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសនៅពេលដែលតំបន់និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់» ៕
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដលការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានប្រជាពលរដ្ឋ យុវជន និងអតីតពលករវិលត្រឡប់មកពីប្រទេសថៃចូលរួមជិត ៥០០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា។
សូមទស្សនាព័ត៌មានពិស្ដារ៖
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ៨នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០៥នាទីព្រឹក ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បាន ចុះសំណេះសំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មកប្រគល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ២០៣ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី
វរសេនាតូចនគរបាលការពារព្រំដែកគោកលេខ៦១៧ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ ស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងឈរជើងនៅសមរភូមិជួរមុខភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យនិងកម្លាំងវរសេនានគរបាលការពារព្រំដែនគោកលេខ៩១១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការកោតសរសើរពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ចំពោះដល់កងកម្លាំងទាំងអស់ ដែល កំពុងឈរជើងនៅសមរភូមិជួរមុខ ដោយបានស្ម័គ្រចិត្តលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ទប់ ទល់នឹងការឈ្លានពានរបស់សត្រូវ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានជូនពរឱ្យកងកម្លាំងទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច មហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គ្រឿងឧបភោគ បរិភោគ ដែលប្រគល់ជូនទាំងអស់ ក្នុង១អង្គភាពរួមមាន៖ អង្ករចំនួន ៣តោន និងទឹកបរិសុទ្ធចំនួន ១០០យួរ ៕ ដោយ៖ណុប រក្សា
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សន្និសីទជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ (ប្រទេសវៀតណាម)» នៅសាលប្រជុំសាលាខេត្ត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសវិនិយោគរួមគ្នារវាងខេត្តទាំងពីរ។
សូមទស្សនាព័ត៌មានពិស្ដារ៖