All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា (ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែមិថុនា) យ៉ាងសមរម្យ និងមហោឡារិក។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ផ្សាយបន្តផ្ទាល់ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី

ផ្សាយបន្តផ្ទាល់ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល
រំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សីដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្សី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី។ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ៕

មន្ត្រីជំនាញ ត្រួតពិនិត្យណែនាំតាមទីតាំងហាងនិងផ្សារជាក់ស្ដែង ជៀសវាងការលួចនាំចូលនិងរក្សាទុកគ្រឿងបរិភោគមកពីថៃ

ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនើបធំៗ ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ នាំចូលមកពីប្រទេសថៃ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍និងសួរសុខទុក្ខជនភៀសសឹកនៅភូមិរង់ចាំ

នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីជូនដំណឹងស្តីពីការធ្វើនាវាចរណ៍ដោយប្រុងប្រយ័ត្នខ្ពស់នៅចំណុចគ្រឹះស្ពានចាស់ និងទីតាំងសាឡង់លិច ដែលស្ថិតនៅកៀកនឹងសសរស្ពានមិត្តភារាកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សូមជម្រាបជូនដំណឹងដល់ ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់នាវាចរណ៍១ករណីបានកើតឡើងនៅកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) បណ្តាលឱ្យសាឡង់១គ្រឿងបានទៅលិច នៅចម្ងាយប្រហែល៥០០ម៉ែត្រខាងជើងស្ថាន។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជាបញ្ជូនកំណត់ទូតជាច្រើនលើក ស្នើថៃប្រជុំ JBC និងចុះវាស់វែងព្រំដែន ប៉ុន្តែថៃនៅតែបន្តពន្យារពេល

កម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បែជាលើកពេលជាបន្តបន្ទាប់

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្ត្រីពន្ធនាគារខេត្តក្រចេះបើកបរក្នុងស្ថានភាពស្រវឹង បុកពីក្រោយរថយន្តចតស្ងៀម

បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមន្ត្រីពន្ធនាគារខេត្តក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងរួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៧៣ ស្ថិតក្នុងភូមិទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 0448 បើកបរដោយឈ្មោះ មាស សាខន ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលគេស្គាល់ថាជាមន្ត្រីពន្ធនាគារខេត្តក្រចេះ បានធ្វើដំណើរក្នុងល្បឿនលឿនពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Ford Everest ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BUNLO.99 របស់ឈ្មោះ ហុង ប៊ុនឡូ ដែលកំពុងចតស្ងៀមជាប់ចិញ្ចើមផ្លូវ (ទិសដៅស្របគ្នា) យ៉ាងពេញទំហឹង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុនិងបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ដែលស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ដោយវាស់វែងជាតិអាល់កុលឃើញរហូតដល់ 1.267 mg/L  ។

រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ។
ដោយឡែក អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបើកបរដែលមានអត្រាជាតិអាល់កុលចាប់ពី 0.40 mg/L ឡើងទៅត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ។ ករណីអ្នកបើកបរខាងលើដែលមានជាតិអាល់កុលរហូតដល់ 1.267 mg/L នេះ ត្រូវប្រឈមមុខនឹងទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ៦ខែ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី ២លាន ដល់ ៤លានរៀល ព្រមទាំងត្រូវទទួលខុសត្រូវសងការខូចខាតរថយន្តរបស់ភាគីរងគ្រោះទាំងស្រុងថែមទៀតផង  ៕

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

កាកបាទក្រហមបន្ទាយមានជ័យ ប្រគល់ផ្ទះថ្មី ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះខ្យល់កន្ត្រាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពមនុស្សធម៌យ៉ាងសកម្មក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះ និងមានជីវភាពខ្វះខាតខ្លាំងនៅក្នុងមូលដ្ឋាន ដើម្បីសម្រាលការលំបាក និងផ្តល់ជម្រកប្រកបដោយសុវត្ថិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» ក្រោមប្រធានបទ «TVET ផ្ដើមជំនាញ ការងារ និងប្រាក់ចំណូល» ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត វិស័យឯកជន និងសិស្សានុសិស្សប្រមាណជាង ២,០០០នាក់។

សូមទស្សនាព័ត៌មានពិស្ដារ៖

ជនបរទេស ១១នាក់ ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់តាមគោលដៅត្រួតពិនិត្យ Km59

មណ្ឌលគិរី៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល កម្លាំងប្រចាំការនៅគោលដៅត្រួតពិនិត្យ Km59 បានអនុញ្ញាតឱ្យជនបរទេសចំនួន ១១នាក់ (ស្រី ១នាក់) ឆ្លងកាត់ដោយស្របតាមនីតិវិធី។


របាយការណ៍បានឱ្យដឹងថា ជនបរទេសទាំង ១១នាក់ មាន ៣សញ្ជាតិ រួមមាន ជនជាតិចិន ៩នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ១នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់។


ដោយឡែក ក្នុងថ្ងៃដដែលនេះ មិនមានជនបរទេសណាម្នាក់ត្រូវបានបដិសេធមិនឱ្យឆ្លងកាត់នោះទេ ខណៈសកម្មភាពចេញ-ចូលនៅគោលដៅត្រួតពិនិត្យប្រព្រឹត្តទៅដោយរលូន និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីសមត្ថកិច្ចជំនាញ៕

សូមទស្សនាព័ត៌មានពិស្ដារ៖

ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិ TVET លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

(ខេត្តមណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

ពិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំងប្រាំ វិស័យឯកជន លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលបណ្តុះ
បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។

លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិវាជាតិ TVET ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណតម្លៃនៃការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ លោកបានបន្តថា ចំពោះការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១លាន៥សែននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅក្នុងខេត្តមណ្ឌលគិរី ។

រយៈពេល៥ខែដើមឆ្នាំ២០២៦ នេះ មានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៥នាក់ (ក្នុងនោះស្រី ២២៥នាក់) លើមុខជំនាញសំខាន់ៗរួមមាន៖សេវាកម្ម,កុំព្យូទ័រ ,អគ្គិសនី, សម្អាងកាយ និងជួសជុលម៉ូតូ។

ក្នុងឱកាសនោះដែរ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះ
បណ្តាលវិជ្ជាជីវៈខេត្ត បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខ្លឹមសារបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រដែលចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែបន្ថែមទៀត។

មានប្រសាសន៍បិទកម្មវិធី លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបណ្តុះ
បណ្តាលវិជ្ជាជីវៈខេត្ត។ លោកសង្កត់ធ្ងន់ថា វិស័យ TVET ដើរតួនាទីជាជន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាជាការវិនិយោគរយៈពេលខ្លី ឆាប់បានផល និង
ផ្តល់ជំនាញច្បាស់លាស់។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ និងជាពិសេសវិស័យឯកជន ឱ្យជួយជំរុញ និងបញ្ជូនយុវជនមកសិក្សា ព្រមទាំងផ្តល់ឱកាសដល់សិស្ស-និស្សិតបានចុះកម្មសិក្សាហាត់ការ និងទទួលយកទៅបំពេញការងារឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ៕

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង​ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង​ ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។


ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។