(ខេត្តពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បង្គោលភ្លើងសូឡា» តភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ រួមជាមួយយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត» នៅភូមិស្វាយប៉ាក ឃុំព្រងិល ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សាសម្ដេច ហ៊ុនសែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដោយបាននាំយកឱកាសការងារសរុបចំនួន ៣,៥៥០ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងអតីតពលករ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្នុងខែឧសភា ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា
សូមទស្សនាព័ត៌មានពិស្ដារ៖
តាមរយៈស្ថាប័នសារព័ត៌មានធំៗរបស់ជប៉ុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្លឺសំឡេង និងឆ្លុះបញ្ចាំងពីតថភាពនៃវឌ្ឍនភាពជាតិទៅកាន់ធុរជន វិនិយោគិន ក៏ដូចជាសាធារណជននៅលើឆាកអន្តរជាតិ
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្មវិធី TVET ១,៥លាននាក់ បាននិងកំពុងផ្តល់ជំនាញ ការងារ និងចំណូល ធ្វើឱ្យពលរដ្ឋ និងយុវជនគោលដៅមានជីវភាពកាន់តែប្រសើរ។
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក កែន ច័ន្ទសុជាតិ នាយរងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានសហការស្ទាក់ចាប់ និងដកហូតសត្វមាន់រស់ ព្រមទាំងសាច់បង្កកអត់ច្បាប់ខូចគុណភាពសរុបចំនួន ២,២១០ គីឡូក្រាម ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាម យកទៅដុតកម្ទេចចោលដើម្បីការពារសុខភាពពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់បង់ម៉ូតូកន្លងមក ឱ្យមកពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ ដើម្បីទទួលយកម៉ូតូចំនួន ២២គ្រឿងត្រឡប់ទៅវិញ បន្ទាប់ពីកម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាប និងដកហូតបានពីសំបុកលាក់ផលចោរកម្មមួយកន្លែង នៅក្នុងក្រុងប៉ោយប៉ែត។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ASPAG Ministerial Meeting) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផ្ដល់ទាំងឱកាសក្នុងការបង្កើនផលិតភាព ជំរុញនវានុវត្តន៍ និងទាំងបញ្ហាប្រឈមផ្នែកគោលនយោបាយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពចរាចរណ៍ ខណៈផ្លូវដែលទើបសាងសង់រួចមួយចំនួន ពុំមានគន្លងដាច់ដោយឡែកសម្រាប់ម៉ូតូ និងយានយន្តតូចៗ ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវប្រឈមនឹងហានិភ័យខ្ពស់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងប្រតិបត្តិការរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកកោះញែក ដោយដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ៤,៣៦១ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ ៣គ្រឿង និងម៉ូតូ ១គ្រឿង។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍