នៅក្នុងកម្មវិធីបើកវេទិកាអនាគតអាស៊ាន (ASEAN Future Forum) នាព្រឹកថ្ងៃអង្គារខែមិថុនានេះ នៅប្រទេសវៀតណាម៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាលក្ខណៈអន្តរជាតិនូវជំហរម៉ឺងម៉ាត់ និងដាច់ខាតរបស់កម្ពុជា ពាក់ព័ន្ធនឹងវិវាទព្រំដែនដីគោក និងដីសមុទ្រជាមួយប្រទេសថៃ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៥៦៨ ៩១២ តោន គិតជាទឹកប្រាក់បានចំនួន ៣២៧.៤៣ លានដុល្លារសហរដ្ឋអាមេរិក។
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខេត្តឧត្តរមានជ័យ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីយប់មិញ មានករណីមន្ត្រីនគរបាលមួយចំនួននៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ ផឹកស្រាស្រវឹង និងបានកើតមានទំនាស់រហូតដល់វាយតប់គ្នានៅក្នុងបរិវេណកន្លែងធ្វើការ បង្កឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់ពីសាធារណជន។
ប្រភពដដែលអះអាងថា ហេតុការណ៍បែបនេះមិនមែនកើតឡើងជាលើកទីមួយនោះទេ ប៉ុន្តែធ្លាប់មានច្រើនដងរួចមកហើយ។ អ្វីដែលធ្វើឱ្យមហាជនសម្តែងការខកចិត្តនោះ គឺអ្នកពាក់ព័ន្ធសុទ្ធតែជាមន្ត្រីមានតួនាទីជាអធិការរង ដែលគួរតែធ្វើជាគំរូល្អក្នុងការអនុវត្តវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងពេលដែលកងកម្លាំងប្រដាប់អាវុធកំពុងខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិ មន្ត្រីមួយចំនួនបែរជាផឹកស៊ីនៅកន្លែងធ្វើការ ហើយបង្កជម្លោះវាយតប់គ្នាទៅវិញ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ជុំវិញករណីនេះ មហាជនស្នើឱ្យថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេត និងចាត់វិធានការឱ្យបានតឹងរ៉ឹង ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសវិន័យ ឬខុសបទបញ្ជាការងារពិតប្រាកដ ដើម្បីរក្សាកិត្តិយស និងភាពថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕
https://www.facebook.com/share/v/17wuFZASjW
រដ្ឋមន្រ្តីការពារជាតិកម្ពុជា ចេញមកបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាជាមួយភាគីថៃ ដោយសន្តិវិធី និងដោយគោរពតាមយន្តការនានាដែលមានស្រាប់។
ដំណើរការដេញថ្លៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំដំរីផុង ស្រុកឆ្លូង កំពុងរងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានមហាជន និងអ្នកទទួលការលទ្ធកម្ម ជុំវិញភាពមិនប្រក្រតីនៃការកែប្រែទិន្នន័យតម្លៃទឹកប្រាក់ «ពីអ្នកឈ្នះទៅជាអ្នកចាញ់» យ៉ាងអយុត្តិធម៌ ដែលសង្ស័យថាជាការរៀបចំទុកមុនដើម្បីបម្រើប្រយោជន៍បក្សពួក។
សូមទស្សនាព័ត៌មានពិស្ដារ៖
យុទ្ធនាការមនុស្សធម៌ដ៏ធំប្រចាំឆ្នាំត្រូវបានប្រារព្ធឡើងយ៉ាងកុះករ ដោយនាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជិះកង់ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ដើម្បីកៀគរថវិកាចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ខេត្តមណ្ឌលគិរី)៖ កម្លាំងនគរបាលក្រុងសែនមនោរម្យ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ឥវ៉ាន់ លួចយកម្ហូបអាហារ និងភេសជ្ជៈ នៅមុខសួនកុមារ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ ជនសង្ស័យទាំង ៨នាក់ បានធ្វើសកម្មភាពគាស់ធុងទឹកកក និងតូបលក់ឥវ៉ាន់ ដោយលួចយកមឹក បង្គា ប្រហិត និងទឹកក្រូច មកចែកគ្នាបរិភោគ។
ក្រោយធ្វើសកម្មភាពលើកទីមួយរួច ក្រុមជនសង្ស័យបានវិលត្រឡប់មកកន្លែងដដែលម្ដងទៀតនៅវេលាម៉ោងប្រមាណ ៤ និង៣០នាទីទៀបភ្លឺ ដោយបន្តគាស់យកទឹកក្រូច និងប្រហិតបន្ថែម មុននឹងនាំគ្នាចែកផ្លូវត្រឡប់ទៅកន្លែងស្នាក់នៅរៀងៗខ្លួន។
បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះប៊ន ហៀង ជាអាជីវករ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កាន់ ពេញ អធិការ ដោយចង្អុលបង្ហាញពីលោកវរៈសេនីយ៍ឯក ជា ចិត្រា និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់បានជាបន្តបន្ទាប់។
ក្នុងចំណោមជនសង្ស័យទាំង ៨នាក់ មានអនីតិជនចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំ និងប្រគល់ជូនអាណាព្យាបាលធានាយកទៅអប់រំបន្តនៅគេហដ្ឋានវិញ ខណៈជនសង្ស័យដែលនៅសល់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាកូនកាំបិតចិតបន្លែមួយដើម ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពគាស់តូប។ លទ្ធផលតេស្តទឹកនោមលើជនសង្ស័យទាំងអស់ បង្ហាញថា អវិជ្ជមានសារធាតុញៀន។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូបលួចយកសម្ភារៈ និងចំណីអាហារពិតប្រាកដមែន។ សមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់៕
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់សាស្ត្រាចារ្យថៃ ជុំវិញវិវាទព្រំដែន និងការដើរហ្គេមច្បាប់អន្តរជាតិ UNCLOS របស់កម្ពុជា
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាបស្រាវជ្រាវត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់អតីតពលករខ្មែរចំនួន ១១២នាក់ ដែលទើបត្រូវបានបញ្ជូនមកពីប្រទេសថៃ ឱ្យប្រញាប់ទាក់ទងមកកាន់ខ្សែទូរស័ព្ទជំនួយរហ័សលេខ ១២៩៧ ឬទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីទទួលបានឱកាសការងារ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ពលរដ្ឋប្រុស ស្រីចំនួន ១២២នាក់ ចាញ់បោកមេខ្យល់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍