All posts by មេគង្គ ប៉ុស្តិ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខស្ត្រីនៅមណ្ឌលសុខភាពឃុំកងតាណឹង

លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា  រួមជាមួយ ឯកឧត្តម ទូច ឆៃ នាយកសាខា លោក លោកស្រី អនុប្រធាគណៈកម្មាធិការសាខា អនុសាខាស្រុក អ្នកស្ម័គ្តចិត្តភូមិ យុវជនកាកបាទក្រហម និងលោកគ្រូ អ្នកគ្រូពេទ្យឆ្មប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ អប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខានគ្រប់ស្ថាន ភាពគ្រប់ពេលមានគ្រោះអាសន្នគ្រោះមហន្ត រាយ» និងបញ្ជ្រាបសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរ ទិវាឆ្មបជាតិ ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៥ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ចំនួន ៣៥ នាក់ នៅឃុំកងតាណឹង ស្រុកកងមាស ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7K1e8VUfSVc

ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់

រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថាបានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋ ប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរ ការដោយប្រើអុស លាយកម្ទេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣ ,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់។

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោល ការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន ក្នុងករណីក្រុម ហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DceRRyF0h5c

រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបន្តឧបត្ថម្ភដល់វិស័យសុខាភិបាលកម្ពុជា

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកវេជ្ជបណ្ទិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិ បាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល ការផ្តល់ជាអាទិ ភាពចម្បងលើសុខភាពបឋម ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិ បាលដំណាក់កាលទី៤ ឆ្នាំ២០២៥- ២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។ល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VxCxUkRJI8U

កសាងសន្តិភាពពិតជាចំពេលនិងសមស្របខណៈសភាពការណ៍ពិភពលោក ដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញនេះ

ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f0botaqsABE

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀងចែកជូនកងកម្លាំងប្រដាប់អាវុធចំណុះយោធភូមិភាគទី៤

អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ  បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះសមរភូមិទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Zb8hce0ftP0

រដ្ឋមន្ត្រីធនធានទឹកចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អនិងស្តារប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីភ្នំពេញ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ  លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការ JICA ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aISGwzPWjeU

កាកបាទក្រហមកម្ពុជា ចុះប្រគល់សមិទ្ធផលផ្ទះថ្មី២ខ្នងនិងអណ្តូង៣ ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលខេត្តឧត្តរមានជ័យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងសហការី ចុះប្រគល់ផ្ទះចំនួន ២ខ្នង និងអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជានុរាស្ត្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PGjTulwh7KI

រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេសទាំងអស់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសណានោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-8HRbi5RX4s

រាជរដ្ឋាភិបាលនៅតែបន្តធានាភាពសុខដុមរមនាដល់ការរស់នៅរបស់ប្រជារាស្ត្រ

ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9ma3zJs8vTg

សម្ដេចតេជោ ណែនាំឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍។ អនុសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា C.V.A នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Lw2_vzQ1w4U

សម្តេចតេជោ ប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)នៅវិមាន៧មករា រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_ua35K9vkFk

ពលរដ្ឋខ្មែររស់នៅភាគខាងត្បូងប្រទេសវៀតណាម ឬហៅថាកម្ពុជាក្រោមសាមគ្គីគ្នាកសាង និងការពារស្រុកកំណើត រួមគ្នាឈានចូលយុគសម័យថ្មី

កន្លងទៅ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់បក្ស និងរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាមដែលគេស្គាល់ជាទូទៅថាខ្មែរក្រោម មានការកែលម្អ និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ។ សមិទ្ធិផលនេះរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងរដ្ឋ។ ជម្រុញស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ការកែលម្អខ្លួនឯង ប្រឡងប្រណាំងគ្នាក្នុងការងារផលិតកម្ម រួមកម្លាំងជាមួយមាតុប្រទេសឈានចូលយុគសម័យថ្មី។

វិបុលភាពនៃតំបន់ជនជាតិភាគតិចខ្មែររស់នៅ

ប្រជាពលរដ្ឋខ្មែរនៅវៀតណាមមានជាង១លាន៣សែននាក់ ស្មើនឹង៤,៤៥% នៃចំនួនប្រជាជនសរុបនៃតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។ ជនជាតិខ្មែររស់នៅក្នុងសហគមន៍ មានការទាក់ទងគ្នាជាមួយជនជាតិដើមគីញ(Kinh) និងក្រុមជនជាតិភាគតិចមួយចំនួនទៀត ដែលប្រមូលផ្តុំភាគច្រើននៅក្នុងខេត្ត ក្រុងនៃតំបន់ភាគនិរតីនៃប្រទេសវៀតណាម។ ប្រជាពលរដ្ឋខ្មែរក្រោមភាគច្រើនរស់នៅតំបន់ដាច់ស្រយាល តំបន់ភ្នំ និងព្រំដែន។ មុខ​របរ​សំខាន់​គឺ​កសិកម្ម មួយ​ផ្នែក​តូច​ធ្វើ​ការ​ចិញ្ចឹម​ជីវិតដោយ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេវាកម្ម។

នាពេលថ្មីៗនេះ បក្ស និងរដ្ឋវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅផ្នែកស្មារតី និងសម្ភារៈរបស់ប្រជាពលរដ្ឋខ្មែរ។ក្នុងនោះគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមបានចេញសេចក្តីណែនាំលេខ ១៩ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ ស្តីពីការពង្រឹងការងារនៅតំបន់ជនជាតិភាគតិចខ្មែរក្នុងស្ថានភាពថ្មី។រយៈពេលជាង ៧ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ១៩នោះ ជីវភាពរស់នៅផ្នែកស្មារតី និងសម្ភារៈរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់ភាគនិរតីវៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាន និងមានការអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ។ កម្មវិធី និងគោលនយោបាយជាក់លាក់ដែលបានអនុវត្តបង្កភាពរីករាយក្នុងចំណោមប្រជាជន និងសហគមន៍ជនជាតិខ្មែរ បង្កើតការជឿទុកចិត្តលើការដឹក នាំរបស់បក្សកុម្មុយនិស្តវៀតណាម និងការគ្រប់គ្រងរបស់រដ្ឋ រួមចំណែកពង្រឹងការឯកភាពជាតិដ៏អស្ចារ្យ។

កត្តាទាំងនេះ រួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅតំបន់ដីសណ្ដរទន្លេគីវឡុង-វៀតណាម ឱ្យនៅត្រឹម១%នៃចំនួនគ្រួសារក្រីក្រសរុបមាន៤៨.៧៥១គ្រួសារ នៅឆ្នាំ២០២៤។នៅខេត្តសុកត្រាំង-វៀតណាម ដែលមានប្រជាជនខ្មែររស់នៅច្រើន អត្រាគ្រួសារខ្មែរក្រីក្របានថយចុះមកត្រឹម១,៩១%។ ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បានរួចរាល់​ជាស្ថាពរក្នុង​ទូទាំងខេត្ត។​ឃុំទាំងអស់ក្នុងខេត្តមាន​ផ្លូវថ្នល់កៅស៊ូ​ដែលអាចឲ្យរថយន្តចូល​ដល់​មណ្ឌល​ឃុំ។១០០%នៃឃុំ សង្កាត់ ក្រុង និង១០០% នៃភូមិមានបណ្តាញអគ្គិសនីរដ្ឋ។ ឃុំចំនួន៧៥/៨០ ត្រូវបានទទួលស្គាល់ថាបាន បំពេញតាមស្តង់ដារជនបទថ្មី។ជាង ៩៩,៨% នៃគ្រួសារនៅជនបទ មានទឹកស្អាតប្រើ។ គុណភាពនៃការថែទាំសុខភាព និងការអប់រំបានប្រសើរឡើងគួរឲ្យកត់សម្គាល់។

នៅខេត្តត្រាវិញ – វៀតណាម ចំនួនគ្រួសារក្រីក្ររបស់ជនជាតិខ្មែរមានត្រឹមតែ ១.៣១៧ គ្រួសារ ស្មើនឹង ១,៤៦%។គ្រួសារជីវភាពមធ្យមកម្រិតទាប​មាន​ចំនួន២.៤២៦គ្រួសារស្មើនឹង២,៧% ។គោលនយោបាយស្តីពីការថែទាំសុខភាព ការអប់រំ ការអភិរក្ស និងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ក៏ត្រូវបានអនុវត្ត រួមចំណែកលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ។

ឈានចូលយុគសម័យថ្មី

ជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បក្ស និងរដ្ឋវៀតណាម ជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅវៀតណាមកាន់តែមានការអភិវឌ្ឍន៍ ។ជីវភាពរស់នៅរបស់ប្រជាជនជាទូទៅក៏ត្រូវបានកែលម្អ និងលើកកំពស់ឥតឈប់ឈរ។

ប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត គៀងយ៉ាង លោក ដាញ់ ភុក មានប្រសាសន៍ថា ក្រៅពីការផ្ដល់លំនៅដ្ឋាន ប្រជាជនក៏មានលទ្ធភាពទទួលបានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារផងដែរ។ ជារៀងរាល់ឆ្នាំ ខេត្ត គៀងយ៉ាងបានគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខ្មែរក្រោមប្រមាណ ៤ពាន់នាក់ដោយបង្កើតការងារជូនកម្មករជាង៣ពាន់នាក់។លោកដាញ់ អ៊ុត ពល រដ្ឋខ្មែរក្រោមនៅឃុំ ធុយលីវ ស្រុក ហ្គរ ក្វាវ ខេត្ត គៀងយ៉ាង គឺជាគំរូមួយក្នុងចំណោមឧទាហរណ៍ជាក់ស្តែង។ នៅចុងឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លានដុង លោកដាញ់ អ៊ុត បានវិនិយោគលើការចិញ្ចឹមអន្ទង់ជាង ៣ពាន់ក្បាល ដែលគាត់បានលក់ក្នុងតម្លៃជិត៨០ លានដុងនៅពេលប្រមូលផល។ លើសពីនេះ ក្នុងនាមជាកម្មករសំណង់ លោក និងកូនប្រុសធ្វើគម្រោងសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើតប្រាក់ចំណូលស្ថិរភាពជាមធ្យម ១០០លានដុងក្នុងមួយឆ្នាំ។ លោក ដាញ់ អ៊ុត បាននិយាយថា “ដោយមានការគាំទ្រ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែព្យាយាមក្រោកឡើង មិនត្រូវធ្វើឲ្យមានការខកចិត្តចំពោះការជឿទុកចិត្តរបស់បក្ស និងរដ្ឋ”ឡើយ។

នៅទីក្រុង សុកត្រាំង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជ្រូកអាស៊ី (R&D) របស់ក្រុមហ៊ុន De Heus Group សហការជាមួយក្រុមហ៊ុន Tan Tai Loc បានសាងសង់លើផ្ទៃដីជិត១០ ហិកតា ដែលជាគំរូនៃភាពជាដៃគូសាធារណៈ និងឯកជន ក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់។ ប្រធាន​មណ្ឌល​គឺ​លោក ឌៀប គីងតឹន(Diep Kinh Tan)យុវជន​ខ្មែរក្រោម​មក​ពី​ឃុំ ដាយតាំ ស្រុក មីស្វៀន។ បន្ទាប់ពីការចាប់ផ្តើមដោយជោគជ័យលើការចិញ្ចឹមគោយកទឹកដោះ លោក តឹនបានបន្តពង្រីកគំរូនៃការចិញ្ចឹមជ្រូកប្រកបដោយគុណភាពខ្ពស់ អនុវត្តបច្ចេកវិទ្យាអន្តរជាតិ បង្កើតការងារជូនកម្មកររាប់សិបនាក់ រួមវិភាគទានជាថវិការាប់ពាន់លាន
ដុងក្នុងមួយឆ្នាំៗចូលក្នុងថវិការដ្ឋ។

គម្រូរបស់លោក ដាញ់ អ៊ុត និងលោក ឌៀប គីងតឹន បានបំផុសស្មារតីនៃភាពជាសហគ្រិន និងការច្នៃប្រឌិតនៅក្នុងសហគមន៍ជនជាតិខ្មែរ។ នេះគឺជាកម្លាំងស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ជាការបង្ហាញយ៉ាងរស់រវើកអំពីប្រសិទ្ធភាពនៃគោលនយោបាយត្រឹមត្រូវ និងមនុស្សធម៌ដែលបក្ស និងរដ្ឋវៀតណាមបាននិងកំពុងអនុវត្ត។

សមិទ្ធិផលសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៃតំបន់ជនជាតិភាគតិចខ្មែរនៅភាគខាងត្បូងវៀតណាម ឬខ្មែរក្រោមនាពេលកន្លងទៅ បានបង្កើតទំនុកចិត្តជាវិជ្ជមានក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈចំពោះការដឹកនាំរបស់បក្ស និងរដ្ឋ។ ជនជាតិខ្មែរទទួលបានសមិទ្ធផលជាច្រើនពីការអនុវត្តគោលនយោបាយ និងការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ របស់បក្ស និងរដ្ឋវៀតណាមចំពោះជនជាតិភាគតិចទូទៅ ជាពិសេសចំពោះប្រជាជនខ្មែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងជីវភាពគ្រួសាររុងរឿង សន្តិភាព សុភមង្គល និងជួយវៀតណាមឲ្យឈានចូលក្នុងយុគសម័យថ្មី – យុគសម័យនៃការរីកលូតលាស់៕

សម្តេចធិបតី លើកទឹកចិត្តឱ្យខិតខំបង្កើនការអាន ការសរសេរ និងការស្រាវជ្រាវ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបច្ចេកវិទ្យាដល់ណាក៏ដោយ កុំភ្លេចការអាន ការសរសេរ ការស្រាវជ្រាវ និងការចងក្រងទុក ព្រោះមានតែវិធីនេះទេ ដែលធ្វើឱ្យយើងមានចំណេះដឹងពិតប្រាកដ។ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តយុវជន ជំរុញការអានតាមរយៈការបង្កើតយុទ្ធនាការ និងទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើជាបន្តបន្ទាប់នាពេលកន្លងមក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4Fav4ei_Jdw

ក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋត្រូវចេះដឹងអំពីឌីជីថល

នេះជាការលើកឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ  ការបង្ក្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកស្រី នួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាវាគ្មិន ហើយសិក្ខាកាមជាមន្ត្រីមកពីតាមបណ្តាសង្កាត់និងខណ្ឌនៅក្នុងរាជធានីភ្នំពេញជិត៣០០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OvbgM2XqNak

អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមប្រមូលពន្ធផ្លូវរថយន្ត នៅខែមិថុនាខាងមុខនេះ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា យានយន្តទាំង អស់ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្ត សញ្ញាណយានយន្តណាមួយដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គ នាយកដ្ឋានពន្ធដារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Cl7uLS-1nNs