កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2026 ក+ ក-

(ខេត្តបន្ទាយមានជ័យ) ៖​អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ជនសង្ស័យ​ប្រើប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​០២គោលដៅ​ផ្សេង​គ្នា​ត្រូវ​បាន​បង្រ្កាប​កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ ស៊ិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលសុទ្ធតែជាជនជាតិឥណ្ឌូនេស៊ី។‎
លោកឧត្តមសេនីយ៍ត្រី​ស្នងការរងបន្តថា ‎នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី៧នាក់ និងជនជាតិខ្មែរ៤នាក់។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷
‎-ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម។
ម្សៅម៉តពណ៌រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។ថ្នាំគ្រាប់ពណ៌ក្រហម អក្សwyចំនួន៤គ្រាប់ ។កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។
ទូរស័ព្ទដៃចំនួន១០គ្រឿង ។កាំភ្លើងខ្លី១ដើម ។ផ្លាកលេខម៉ូតូចំនួនចំនួន៤។កូនសោរសម្រាប់កាច់កម៉ូតូមួយឈុត ។ឧបករណ៍សម្រាប់ជក់មួយចំនួនធំ ។
បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​១៧នាក់​​ ​និង​វត្ថុ​តាងត្រូវបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕ អត្ថបទ៖ណុប រក្សា

@mekong.post

កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​១៧នាក់​ (ខេត្តបន្ទាយមានជ័យ) ៖​អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ជនសង្ស័យ​ប្រើប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​០២គោលដៅ​ផ្សេង​គ្នា​ត្រូវ​បាន​បង្រ្កាប​កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ ស៊ិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ‎ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលសុទ្ធតែជាជនជាតិឥណ្ឌូនេស៊ី។‎ លោកឧត្តមសេនីយ៍ត្រី​ស្នងការរងបន្តថា ‎នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី៧នាក់ និងជនជាតិខ្មែរ៤នាក់។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ‎-ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម។ ម្សៅម៉តពណ៌រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។ថ្នាំគ្រាប់ពណ៌ក្រហម អក្សwyចំនួន៤គ្រាប់ ។កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។ ទូរស័ព្ទដៃចំនួន១០គ្រឿង ។កាំភ្លើងខ្លី១ដើម ។ផ្លាកលេខម៉ូតូចំនួនចំនួន៤។កូនសោរសម្រាប់កាច់កម៉ូតូមួយឈុត ។ឧបករណ៍សម្រាប់ជក់មួយចំនួនធំ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​១៧នាក់​​ ​និង​វត្ថុ​តាងត្រូវបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕ ណុប រក្សា

♬ original sound – Mekong Post – Mekong Post