បុរស​ម្នាក់​ប្រឈម​នឹង​ជាប់គុក​៣៧​ឆ្នាំ ដោយសារ​មើលងាយ​ឆ្កែ​សំណព្វ​ស្តេច​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2015 ក+ ក-

បាងកក​៖កម្មករ​រោងចក្រ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ បន្ទាប់ពី​បាន​ប្រើពាក្យ​មិន​សមរម្យ​ចំពោះ​សត្វ​ឆ្កែ​សំណព្វចិត្ត​របស់​ស្ដេច​ថៃ តាមរយៈ​បណ្ដាញ​សង្គម Facebook​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Telegraph ។​
​បុរស​រូបនេះ​ឈ្មោះ Thanakorn Siripaiboon វ័យ​២៧​ឆ្នាំ មុខរបរ​ជាជាង​ម៉ាស៊ីន​អាច​ប្រឈមមុខ​នឹង​ការជាប់គុក​៣៧​ឆ្នាំ ក្រោយពី​បាន «​ប្រើពាក្យ​បណ្ដុះ​ប​ណ្អា​ប់​» ទៅលើ​សត្វ​ឆ្កែ​មួយ​ក្បាល​ដែលមាន​ឈ្មោះថា Thong Daeng ដែលជា​សត្វ​ច​ញ្ចឹ​ម​សំណព្វចិត្ត​របស់​ស្ដេច​ថៃ Bhumibol Adulyadej​។ បន្ថែម​លើ​នេះ លោក Thanakorn ត្រូវបាន​តុលាការ​ថៃ​ចោទថា បាន​ព្រ​មាថ​ដល់​រាជវង្ស​ស្ដេច ជាពិសេស​គឺ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ព្រោះ​លោក Thanakorn បាន​មើលងាយ​សត្វ​សំណព្វចិត្ត​របស់​ស្ដេច ស្មើនឹង​មើលងាយ​ដល់​ស្ដេច​ដែរ​។​
​គួរ​បញ្ជាក់ថា នៅក្នុង​ប្រទេស​ថៃ គ្មាន​នរណាម្នាក់​អាច​រិះគន់​ដល់​គ្រួសារ​រាជវង្ស​ស្ដេច​បានឡើយ មិន​ត្រឹមតែ​មិន​គោរព​នោះទេ គឺ​ថែមទាំង​មានទោស​ទៀតផង​៕

5494029btongdaeng (1)

06 May 2005, Bangkok, Thailand --- epa00730550 Thai King Bhumibol Adulyadej (L) sits next to Tongdaeng, his favourite dog during a ceremony to launch a dogs only swimming pool and spa at the country's leading veterinary college Kasetsart University, in Bangkok, Thailand, in this file picture dated 06 May 2005. From 10 June 2006 on, royalty from 25 nations will be in Thailand to celebrate the 60th anniversary of the Thai King's accession to the throne. As the world's longest reigning monarch, many grand ceremonies are planned, a highlight of which will be the Royal Barge Procession. EPA/VINAI DITHAJOHN THAI KING WORLD'S LONGEST REIGNING MONARCH CELEBRATIONS PACKAGE --- Image by © VINAI DITHAJOHN/epa/Corbis