ស្រ្តីម្នាក់​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់២​គ្រាប់​ រួច​គេច​ខ្លួន​បាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2015 ក+ ក-

ភ្នំពេញៈ ស្រ្តីម្នាក់បានរង​របួស​យ៉ាងធ្ងន់ធ្ងរត្រង់កន្លាក់​ដៃ​ឆ្វេង និង​កំភួន​ជើងឆ្វេង ដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងម្នាក់កាល​វេលាម៉ោង ១៨ៈ០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​បុរីពិភពថ្មី ស្ថិត​ក្នុង​ភូមិ​បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីម្នាក់ឈ្មោះ ចាន់ ដា អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់​នៅផ្ទះ​លេខ៦ ផ្លូវ​លេខ​២៣ ក្នុងបុរីពិភពថ្មី ស្ថិត​នៅ​ភូមិប៉ា​យ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ពេលនេះកំពុងត្រូវ​ជួយ​សង្រ្គោះ​នៅមន្ទីពេទ្យ​ព្រះកុសុម: ហៅពេ​ទ្យលោកសង្ឃ។

មុនពេលកើតហេតុ ស្រ្តីរងគ្រោះកំពុងអង្គុយនិ​យាយ​ទូរស័ព្ទ​នៅខាង​មុខ​ផ្ទះ​ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម្នាក់ឯង​ម៉ាកឌ្រីម​C125 ពណ៍ខ្មៅ មិនស្គាល់ផ្លាកលេខ បានដកកាំភ្លើងខ្លីមិន​ស្គាល់ម៉ាក បាញ់ទៅលើ​ជនរង​គ្រោះ​​ចំនួន២គ្រាប់ រួចគេចខ្លួនបាត់តែម្តង។

បើតាមលោក អធិការ ម៉ក ហុង បានប្រាប់ថា ករណីនេះសមត្ថកិច្ ចបានផ្តោតការសង្ស័យថាជារេឿងគំនុំ ឬស្នេហាត្រីកោណ មិនមែន ជាករណីប្លន់ទេ។

សមត្ថកិច្ចកំពុងសាកសួរសាក្សី និងជនរងគ្រោះនៅឯមន្ទីពេទ្យ ដើម្បីឲ្ យដឹងពីទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ ងាយស្រួលក្នុងការវែកមុខជនដៃ ដល់នាំយកមកផ្តន្ទាទោសទៅតាមច្បាប់៕ ដោយ៖គ បញ្ញា

IMG-20151220-WA0024

 

nnnnnnnnnnnn