Mourinho ចង់​ធ្វើជា​អ្នកដឹកនាំ Man Utd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2015 ក+ ក-

បាល់ទាត់​៖​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho បានបង្ហាញ​ក្តីសង្ឃឹម​ថា នឹង​អាច​ឡើងកាន់តំណែង​អ្នកចាត់ការ​ក្រុម Manchester United ទោះបី​ពេលនេះ​ក្រុម​ចាស់​របស់លោក Real Madrid បានបង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាងណាក៏ដោយ​។​
​អតីត​អ្នកចាត់ការ​ក្រុម Chelsea រូបនេះ​បាន​និយាយថា លោក​ចង់​នៅ​ទឹកដី​អង់គ្លេស​ជា​បន្ត និង​ចង់បាន​ការងារ​នៅ​កីឡដ្ឋាន Old Trafford បើសិនជា Louis van Gaal ត្រូវបាន​បិសាច​ក្រហម បណ្ដេញចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។
​ដោយឡែក​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​Van Gaal កំពុងតែ​ស្ថិតនៅលើ​កៅអី​មួយ​ដ៏​ក្ដៅ បន្ទាប់ពី​៦​ប្រកួត​ចុងក្រោយ​របស់ Man Utd មិន​ឈ្នះ​សោះ​ចាញ់​៣​ប្រកួត​ចុងក្រោយ​ជាប់ៗ​គ្នា និង​តាំងពី​ធ្លាក់​ចេញពី UEFA Champions League មក​។​
​គួរ​បញ្ជាក់ថា Mourinho តែងមាន​ក្ដី​ស្រមៃ​លាក់​ក្នុង​ចិត្ត​យូរណាស់​ហើយ ដើម្បី​ចង់​ដឹកនាំ​ក្រុម​បិសាច​ក្រហម ហើយក៏​ធ្លាប់ជា​បេក្ខភាព​ត្រៀម​ជំនួស Sir Alex Ferguson កាល​ឆ្នាំ​២០១៣ មុនពេល Man Utd តែងតាំង David Moyes ផងដែរ​៕

1260