សមត្ថកិច្ច​ខណ្ឌ​ចំការមនបង្ហាញមុខ សញ្ញាលួច ប្លន់ ១០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2015 ក+ ក-

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨ៈ៣០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌចំការ​មន បាន​ធ្វើការ​បង្ហាញមុខក្រុម​ជនសង្ស័យ១០នាក់ ដែលលួច​មានស្ថាន​ទំងន់​ទោស​យ៉ាងសកម្មក្នុង​រាជធានីភ្នំពេញ​(វាយប្លន់យកម៉ូតូ) រួមជាមួយករណីរំលោភ និងករណីគាស់ផ្ទះជា សាធារណៈផងដែរ។

ជនសង្ស័យទាំង១០នាក់មានឈ្មោះដូចជា៖
ទី១ ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ (កាន់​កាប់​អាវុធគ្មានច្បាប់​អនុញ្ញាត្ដិដំបង) ទី២ ឈ្មោះ ព្រាប សៃធូ ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់​នៅ​ឃុំម្សៅ​មី សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ មាន​មុខរបរ ព្រូឡាន (កាន់​កាប់​អាវុធគ្មាន​ច្បាប់អនុញ្ញាត្ដិ ខ្សែក្រវ៉ាត់)ទី៣ ឈ្មោះ ខៀវ ចិន្ដា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិនពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលេខ ២៣០ សង្កាត់​ទឹក​ល្អក់៣ ខណ្ឌ​ទួលគោក (វាយប្លប់យកម៉ូតូ) ទី៤ ឈ្មោះ ហ៊ឹម សុខលាង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់​នៅភូមិ​ទួលចិន ឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ ទី៥ ឈ្មោះ ស៊ឹម ពេជ្រមនោរម្យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះលេខ ៣២z ផ្លូវលេខ ៣២៤ សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ទី៦ ឈ្មោះ លី គឹមស៊ុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ៣សេ ផ្លូវ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទី៧ ឈ្មោះ ប៊ឹក វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ មានមុខរបរ សិស្ស ស្នាក់នៅភូមិស្វាទា ឃុំ ខ្វាវ ស្រុកសំរោង ខេត្ដតាកែវ (វាយប្លប់យកម៉ូតូ) ទី៨ ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ លេខ ៦៥អា សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក (វាយប្លន់យកម៉ូតូ) នឹងជនសង្ស័យ ២នាក់ទៀត ដែល​ទើប​នឹង​ឃាត់​ខ្លួន​បានកាល​ពីពេល​ថ្មីនេះ ក្នុង​ករណី​រំលោភ នឹង​ករណី​គាស់ផ្ទះ។

បច្ចុប្បន្នជន​សង្ស័យ ទាំង១០នាក់កំ​ពុងសាកសួរ​​នៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌចំការមន ដើម្បី​ឈាន​ទៅចាប់​ជន​សង្ស័យ​ដែល​បាន​រត់​គេច​ខ្លួន នឹង​កសាងសំណុំរឿងបញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បីផ្តន្ទា​ទោស​តាម​នីតិវិធី​៕ ដោយ៖សួង សាម

IMG-20151222-WA0005IMG-20151222-WA0000 IMG-20151222-WA0002
IMG-20151222-WA0004