វា​រី​អគ្គិសនី​តា​តៃ​កម្លាំង​២៤៦​មេ​ហ្គា​វ៉ា​ត់​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2015 ក+ ក-

ខេត្តកោះកុង៖ ​វា​រី​អគ្គិសនី​ តា​តៃ ស្ថិតក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ និង​ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង ដែលមាន​កម្លាំង​ថាមពល​២៤៦​មេ​ហ្គា​វ៉ា​ត់ ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​ព្រឹក​នេះ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា គម្រោង​ទំ​បន់​វា​រី​អគ្គិសនី​នេះ​(​តា​តៃ​)​ជា​គម្រោង BOT (Build Operate and Transfer) មាន​រយៈពេល​៤២​ឆ្នាំ​។ គម្រោង​នេះ​ត្រូវអនុវត្ត​ដោយ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​កម្ពុជា Cambodia Tatay Hydropower Limited​។​

សំណេរ​របស់លោក​បន្ត​ទៀតថា ថាមពលអគ្គីសនី​ដែល​ផលិត​បាន​នឹងត្រូវ​លក់​ទៅ​ឲ្យ​អគ្គីសនី​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ខេត្តកោះកុង និង​ចែកចាយ​ទៅ​រាជធានី​ភ្នំពេញ​។

នាយករដ្ឋមន្ត្រី​កម្ពុជា បានចាត់ទុក​ការអភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នេះ​ជាការ​បង្កើត​នូវមុខរ​បរដល់​ប្រជាពលរដ្ឋ បង្កើត​ប្រាក់ចំណូល​ជូន​រដ្ឋ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​តម្លៃ​អគ្គីសនី​សមរម្យ​។​

សំណេរ​ដដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តាំផ្ញើ​ដោយ​ជំរុញ​ឲ្យ​មានការ​ពង្រីក​បណ្ដាញ​ចែកចាយ​បន្ថែមទៀត ទាំង​បណ្តាញ​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ដល់​អ្នកប្រើប្រាស់​ជាពិសេស​តាម​បណ្តា​ភូមិឋាន​ដាច់ស្រយាល​។​

​ទំនប់​វា​រី​អគ្គិសនី​នេះ​ត្រូវបាន​សាងសង់ តាំងពី​ឆ្នាំ​២០១១​ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន​ផលិត​ម៉ាស៊ីន​ធុន​ធ្ងន់​ឈ្មោះថា China National Heavy Machinery Corporation (CHMC)​ចំណាយ​ថវិកា​កសាង​អស់​៥៤០​លាន​ដុល្លារ​អាមេរិក មាន​កម្លាំង​ផលិត​សរុប ២៤៦​មេ​ហ្គា​វ៉ា​ត់​។​

តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជាបាន​​បង្ហាញថា ប្រទេស​ចិន​ជា​ប្រទេស​ដែល​ធ្វើការ​វិនិយោគ​ធំជាងគេ​លើ​គម្រោង​វា​រី​អគ្គិសនី ហើយ​បាន​វិនិយោគ​លើ​គម្រោង​វា​រី​អគ្គិសនី​ចំនួន ៦ នៅ​ប្រទេស​កម្ពុជា ដែល​សរុប​មាន​កម្លាំង​៩២៨ មេ​ហ្គា​វ៉ា​ត់ និង​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ ១៦០០លាន​ ដុល្លារ​អាមេរិក​៕​ ដោ​យ៖ខេមរា​onjhbgcchbgvbbfcfdxaa