ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខណ្ឌទួលគោក ដែលដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ បានធ្វើពិធីវាយកំទ្ទេចទូហ្គេម ចំនួន១៣០ទូ ប្រភេទទូហ្គេមបាញ់ត្រីចំនួន៥ទូ ប្រភេទហ្គេមបៀរនិងសេះចំនួន១២៥ទូ ដែលគណៈបញ្ជាការ ចុះប្រតិបត្តិការ កន្លងមកនេះ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដេើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌទួលគោកបានវាយកម្ទេចទូហ្គេមប្រភេទល្បែងសីុសងចំនួន១៣០ទូ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន៥ទូ ទូហ្គេមបៀនិងប្រភេទហ្គេមសេះចំនួន១២៥ទូ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានវាយកម្ទេច ។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៣៤ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោកខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម៕ដោយ៖គ.បញ្ញា