បាត់ដំបង៖ បុរសម្នាក់បានចង ក សម្លាប់ប់ខ្លួនមិនដឹងមូលហេតុច្បាស់លាស់ នៅវេលាម៉ោង៤:២០នាទី ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៥ កន្លងមកនេះ ប៉ុន្តែសាច់ញាតិបានប្រាប់ថា គាត់ជាមនុស្សមានជំងឺសរសៃប្រសាទរុាំរ៉ៃ។
ក្រុមគ្រូសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់មិនបានដឹងពីករណីចងកនេះកើតឡើងតាំងពីពេលណានោះទេ លុះដល់ម៉ោងត្រូវក្រោកឡើងធ្វើនំបញ្ចុកដូចសព្វដង
ស្រាប់តែឃើញ ជននរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយចងកនឹងខ្សែអង្រឹងជាប់ ទៅនៅនឹងធ្នឹមរោងធ្វើនំបញ្ចុក។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី ហា ភេទប្រុស អាយុ២៧ឆ្នាំ ជាមនុស្សសសរសៃប្រសាទរុាំរៃ រស់នៅផ្ទះកន្លែងកើតហេតុ ក្នុងភូមិអូស្រឡៅ ឃុំអូដំមួយ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីបានភ្ញាក់ផ្អើលសមត្តកិច្ចមូលដ្ឋាន ពិនិត្យសាកសព្វបញ្ជក់ថា ជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនមែនជាករណីឃាតកម្មនោះទេ ហើយក៏ប្រគល់សាកសព្វទៅអោយក្រុមគ្រូសារធ្វើបុណ្យតាមគន្លងប្រពៃណី៕ដោយ៖សុផល