ប្រមុខ​ដឹកនាំ​កំពូល​កម្ពុជា និង​វៀតណា ម សម្ពោធ​បង្គោល​ព្រំដែន​នៅ​ខេត្តរតន គិរី និងខេត្តតាកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2015 ក+ ក-

​ភ្នំពេញ​៖មេដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម គ្រោង​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​នៅ​ខេត្តរតនគិរី និង​ខេត្តតាកែវ នា​ចុង​សប្តាហ៍​នេះ​។​

​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន និង​លោក ង្វៀន តឹង​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ចន្លោះ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជាប់​ច្រកទ្វារព្រំដែន​ប្រទេស​វៀតណាម​ក្នុងស្រុក​ដាក់​កឺ ។​បន្ទាប់ពី​អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ខេត្តរតនគិរី រួចហើយ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្តដំណើរ​ទៅ​ចូលរួម​សម្ពោធ​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ ​។​

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា ការបោះបង្គោល​ព្រំដែន​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម បោះ​បាន​ចំនួន ៣១០​បង្គោល លើ ៣៧៥ បង្គោល នៅ​លើដី​ជាក់ស្តែង​។ ចំណែក​បង្គោល​ព្រំដែន​លេខ​៣០ ស្ថិតក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និង​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ បាន​បើកសម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្របពេល​គ្នា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ៕​ដោ​យ៖​ខេមរា​fvgcdaa

 

 

 

 

 

មន្ត្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមខេត្ត

អាងយ៉ាង ដើម្បីពង្រឹងសន្តិសុខក្នុងពេលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ

សម្ពោធបង្គោលព្រំដែននៅខេត្តតាកែវ ។