ក្រុមប្រឹក្សាធម្មនុញ្ញ គ្រោង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សំណើ​របស់​ប្រធានរដ្ឋសភា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2014 ក+ ក-

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បានប្រកាសថា ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតី​ភាព​លោក ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃ ទី១៤សីហា ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​សំណើ​ចុះ​ថ្ងៃទី៨សីហា របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​លើ​វិសោធនកម្ម​ប្រការ ៦ថ្មី​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ចុះ​ថ្ងៃទី១៣សីហាក៏បាន​បង្ហាញថា នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែសីហា ឆ្នាំ២០១៤ វេលា​ម៉ោង ៩ ព្រឹកក្រុមប្រឹក្សាធម្មនុញ្ញ​ក៏​នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យនិង​សម្រេច​អំពី​ចុ​ត​ហ្មាយ​ទូលថ្វាយ​ព្រះមហាក្សត្រ​នូវ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ស្តីពី សេចក្តីស្នើច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ៧៦ នៃ​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី១៥ថ្មី​ដល់​ជំពូក​ទី១៦ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕