រថយន្តដឹកដីបុកកិនអ្នកជិះម៉ូតូ​របួស​ធ្ងន់ម្នាក់ ស្រាល២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2015 ក+ ក-

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ និង​ពីរនាក់ទៀត​​រ​ង​របួស​​ស្រាល ក្នុងហេតុការណ៍​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​រវាង​រថយន្តប្រភេទ​យីឌុប មួយគ្រឿង​បុក​​ម៉ូតូ​ដែល​​ជិះ​ដែល​គ្នា​បីនាក់​ពីមុខ​ស្រប់​ទិសគ្នា ត្រង់​ចំណុច​ផ្លូ​វ​​បេតុងផ្លូវ​កោង​ ជិត​​វត្ត​​ឬស្សីសាញ់ ក្នុង​ភូមិ​​​ប្រការ​ សង្កាត់​ព្រៃស ខណ្ឌដង្កោ កាលវេលា​​ម៉ោង៣ៈ១០រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។

តាមព័ត៍​មាននៅកន្លែងកើតហេតុបាន​អោយ​ដឹងថា ជន​រង​គ្រោះ​ដែល​​រងរបួសធ្ងន់ ឈ្មោះ លីម លឿន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ។ រួមដំណើរជាមួយមិត្ត​ភក្តិ​ពីរទៀត​ដែល​រ​បួសស្រាល់ ឈ្មោះ សុក គោ ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់​ទៀតឈ្មោះ ចក់ ទន់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុង​បុរីពិភព​ថ្មី​ចំការដូង​ជាមួយ​គ្នា។ ក្រោយពេលកើត​ហេតុ​អ្នក​បើកបរ​រថយន្ត​​បាន​រត់​គេច​ខ្លួន​បាត់​ដោយ​បន្សល់ទុ​ករថយន្ត​។

ប្រភពព័ត៍មានបន្ថែមទៀតថា រថយន្តបង្កហេតុនោះជាប្រភេទ យីឌុប ដឹកថ្ម ចង្កូតស្តាំ ក្បាល​ពណ៍​លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B1888 បើកបរដោយបុរសម្នាក់ដែលសង្ស័យថាស្រវឹងផង បើកបរពីទិសខាងជើងបត់ទៅទិសខាងកើត (ផ្លូវកោង) ស្រាប់តែបុកម៉ូតូដែលជិះស្របផ្លូវគ្នាតែម្តង ចំណែកម៉ូតូម៉ាក C125 ពណ៍ខ្មៅ ស៊េរី២០០៨ ផ្លាកលេខ ភ្នំពេញ 1Y9961។

ក្រោយពេលកើតហេតុ អ្នករងគ្រោះ​ត្រូវ​រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹកយកទៅ​ព្យា​បាល​នៅមន្ទីរ​ពេទ្យរុស្សី រីឯម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ធ្វើការហើយ​យក​ទៅរក្សា​ទុកនៅ​ន​គរបាល​ក្រុងភ្នំពេញ​​ដើម្បីដោះ​ស្រាយ​តាមនីតិវិធី៕ដោយ៖គ បញ្ញា

20151226_152434 20151226_152526 20151226_152551 20151226_152848 20151226_152909_5585 20151226_161500 11111111111111