រថយន្តយីឌុបដឹកឈើល្មើស​​លើស​ទម្ងន់​បើក​គេច​ស្ថានីយ​ថ្លឹង​ឡាន​អូរ​ពង​មាន់ រាល់ថ្ងៃ​គ្មាន​ការ​បង្រ្កាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2015 ក+ ក-

ស្ទឹងត្រែង: រថយន្តយីឌុបធុនយក្សភ្លៅ​ប្រាំដែលកែច្នៃ​ខុស​បច្ចេក​ទេសកំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណី​ត ចេញពីចំណុច​ស្ពាន​ស្រែ​ពកចាស់ និងស្ពាន​ស្រែ​ពក​ថ្មី​ក្នុងឃុំ​ស្រែគរ ស្រុកសេសាន​ដោយបើកវាងស្ថានីយជញ្ជីងថ្លឹងរ​ថយន្ត​នៅត្រង់ចំណុចអូរពងមាន់ ចូលមកតាមផ្លូវក្រុមហ៊ុន ដុងភូដុង​ណៃ ចេញតាមច្រក​ផ្លូវភ្នំខៀវ ឡើងមកលើផ្លូវជាតិ លេខ៧Aដោយឆ្ពោះទៅកាន់ខេត្តក្រចេះ ស្ទើររាល់យប់ដោយគ្មានអ្នកបង្រ្កាបនោះទេ ។

លោក ស គឹមណាត ប្រធាន​សាធារណ:ការ​នឹង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បានប្រាប់​ឱ្យដឹង​ដោយ​ទទួលស្គាល់ថា: ករណី​រ​​​ថយន្តដឹក​ឈើផ្ទុកលើសទម្ងន់ បើកវាង​ស្ថានីយជញ្ជីង​ថ្លឹងរថយន្តនៅ​​ចំណុចអូរពងមាន់​ដែលកំពុង​សម្រុកដឹកឈើ​ចេញពីឃុំ​ស្រែគរ ស្រុ​ក​សេសាន ដែលមានក្រុមហ៊ុន​នៅទីនោះ ដោយ ដឹក​ឈើតាម​រ​ថយន្តធំៗគេចពីសមត្ថ​កិច្ចវាង​តាម​ស្ពាន​ស្រែពក​ថ្មី ឆ្លងកាត់​តាម​ផ្លូវ​ក្រុមហ៊ុន​ដុង​ភូដុង​ណៃ ខាង​ភូមិអូរច្រឡង់​ប្រហែល៤គីឡូម៉ែត្រ ចូលទឹកដី​ខេត្តក្រចេះ គឺ លោកធ្លាប់បាន​រាយការណ៍​ប្រាប់ដល់​ក្រសួង​សាធារណ:​ការ​ និ​ងដឹក​ជញ្ជូនដែរតែថ្នាក់លើបាននិយាយថា ហួសទឹកដីខេត្ត តស្ទឹងត្រែងហើយ ចូលទឹកដីខេត្តក្រចេះ ។

លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំក្បាលរមាស ស្រុកសេសាន បានឱ្យដឹងថា: រថយន្តដឹកឈើលើសទម្ងន់កន្លងមកថ្មីៗនេះ ប្រត្តិកម្មជាមួយជញ្ជីងថ្លឹង​រថយន្ត នៅចំណុចអូរពងមាន់ ដូច្នេះហើយ ទើបរថយន្តទាំងនោះបើកវាងតែគួរឱ្យសោកស្តាយ ដោយសារមន្រ្តីចូលព្រៃអស់ ណាមួយខ្វះកម្លាំងបើគិតពីភូមិច្រប់ ទៅ​ដល់កន្លែងស្ពាន ស្រែពកថ្មីប្រមាណជាង៣០គីឡូម៉ែត្រ ចូលទឹកដីខេត្តរតនគីរី ។

បច្ចុប្បន្នគ្រប់មជ្ឈដ្ឋានគេសង្កេតឃើញ មានរថយន្តយីឌុបធំៗភ្លៅប្រាំ ដឹកឈើដ៍សកម្ម ខាងលើនោះ ជាឈើរបស់ម្ចាស់ឈ្មោះ វុទ្ធី នឹងឈ្មោះ រ៉ូត ដែលជាឈ្មួញរកសីុដឹក​ជញ្ជូន ឈើតាមរថយន្តយីឌុបភ្លៅប្រាំដ៍ល្បីល្បាញនៅខេត្តក្រចេះ មានលុយមានអំណាច នឹងមានខ្នងបង្អែកជាអ្នកធំនៅពីក្រោយដោយមិនខ្លាចញញឿត​សមត្ថកិច្ច និងជំនាញ រដ្ឋបាលព្រៃឈើបង្រ្កាបនោះឡើយ។ពួកគេបានដឹកឈើតាមរថយន្តធុនយក្សភ្លៅប្រាំ បើកចេញពីទឹកដីឃុំស្រែគរក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ដោយដឹក​វាងតាមស្ពាន ស្រែពកថ្មី ចូលមកសំងំក្នុងក្រុមហ៊ុន ដុងភូដុងណៃ។

លុះដល់ពេលប្រលប់ៗប្រហែលជាម៉ោង៦ទៅម៉ោង៧ ទើបពួកគេបើកចេញពីក្រុមហ៊ុន ខាងលើ ឆ្ពោះតាមច្រកផ្លូវភ្នំខៀវ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ យ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានត្អូញត្អែរថា ជារៀងរាល់យប់ថ្ងៃមានរថយន្តធំៗដឹកឈើបន្តកន្ទុយគ្នាធ្វើ ឱ្យហុយដីហូប​បាយក៏មិនកើត ពិបាកក្នុងការដកដង្ហើម សម្រាកក៏មិនបាន ដោយសារ សំឡេងឡានដឹកឈើបើកបន្តកន្ទុយគ្នាលាន់ឮទ្រហឹងរាល់យប់គ្មានឃើញសមត្ថកិច្ចណា ចុះបង្រ្កាបឡើយ៕ដោយ៖សហការី

11436 11436_2 11436_3