Man United នឹង​នាំ Felipe Anderson មកកាន់ Old Trafford
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2015 ក+ ក-

បាល់ទាត់​៖​យោងតាម​គេហទំព័រ The Sun បាន​ផ្សាយ​ថា ក្លិប​បិសាច​ក្រហម Manchester United បាន​នឹង​កំពុង​ជិត​ឈានដល់​ចុះ​កិច្ចព្រមព្រៀង​ក្នុងការ​នាំយក​កីឡាករ Felipe Anderson ក្នុងតម្លៃ​ពលកម្ម​៣៥​លាន​ផោន​ពី​ក្លិប Lazio​។
​ ​ប្រភព​ដដែល​បន្តថា ភ្នាក់ងារ​របស់​ក្លិប​បិសាច​ក្រហម​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​រ៉ូម​ដើម្បី​ពិភាក្សា អំពី​លក្ខខណ្ឌ​ជាមួយ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ដែល​និង​អាចមក​កាន់​ទឹកដី Old Trafford នៅ​ដើម​សប្តាហ៍​នេះ​។
​ ​លោក Ed Woodward អនុប្រធាន​នាយក​ប្រតិបត្តិ​ដែលមាន​ភាពសប្បាយ​រីក​សម្រាប់​របស់​ក្លិប​បិសាច ក្រហម​ជាថ្មី​ម្តង​នៅ​រដូវ​នេះ​ក្នុងការ​វិនិយោគ​អស់​ជាច្រើន​ក្នុងការ នាំយក​កីឡាករ​មកជួយ​ក្រុម​។
​ ​គួរ​បញ្ជាក់ថា កីឡាករ Felipe Anderson បាន​ផ្លាស់​ពី​ក្លិប Santos មកកាន់​ក្លិប Lazio កាលពី​ឆ្នាំ​២០១៣ និង​បានបង្ហាញ​ឲ្យ​ក្លិប​ចំនួន​៦១​លើក​ហើយ​ស៊ុត​បញ្ចូល​ទី​១៤​គ្រាប់​៕

art6.1