ភ្លើង​ឆេះ​ផ្ទះ​២ខ្នង​ក្នុងស្រុក​ពីរ​ផ្សេងគ្នា​នៅ​ខេត្តបាត់ដំបង​តែ​គ្មាន​មនុស្ស​រង គ្រោះថ្នាក់​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2015 ក+ ក-

​បាត់​ដំប​ងះ​ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​២​កន្លែង​ផ្សេងគ្នា​គឺ​១ នៅ​ស្រុក​ភ្នំព្រឹក និង​មួយកន្លែង​ទៀត​នៅ​ស្រុក​ថ្មគោល ក្នុង​ខេត្ត​បស​ត់​ដំបង បណ្តាល​ឲ្យ​ផ្ទះ​ចំនួន ២ខ្នង និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ច្រើន​ទៀត​ត្រូវ​រង​ការខូចខាត ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា ម្នាក់រងគ្រោះថ្នាក់​ទេ​។​

​អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ផ្សេងៗ​គ្នា​ចំនួន​0២​កន្លែង គឺ​នៅក្នុង​ស្រុក​ភ្នំព្រឹក កើតឡើង​នៅ​ល្ងាច ថ្ងៃទី​៣០​ខែធ្នូ និង​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​២០១៥ នេះ ដោយបាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ខាងលើ ចំនួន​០២​ខ្នង និង ខូចខាត​ទ្រព្យសម្បត្តិ​លុយកាក់​មួយចំនួន​ផងដែរ ។​នេះ​បើ​យោងតាម​ការអះអាង បឋម​របស់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដែល​កំពុងតែ​រងគ្រោះ​រាយ​កាណ៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ម៉ិ​ញ​។​

​សមត្ថ​កិ​ច្ម​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ល្ងាច​ព្រលប់ៗ ថ្ងៃទី ៣០​ខែធ្នូ​ម្សិល​ម៉ិ​ញ​នេះ គឹ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​កណ្តាល ឃុំ​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បង្កឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ខណៈដែល​ម្ចាស់ផ្ទះ​បាន​ចេញទៅ​ចំការ​។ ម្ចាស់ផ្ទះ​ដែល​ជួប​និង​ហេតុការណ៍​ដ៏​អាក្រក់​កើតឡើង​នេះ​មានឈ្មោះ ផាន រិត អា យុ​៤៧​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ផន ហ៊ាង អាយុប្រមាណ​៤៧​ឆ្នាំ​។​

តាម​ការអះអាង​ពី​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ផ្ទះ​របស់គាត់​ត្រូវ​រង​ការបំផ្លាញ​ដោយ​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ គឺ​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី មាន​ទំហំ​៧×៨​ម៉ែត្រ​។​
​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ខាងលើ​ឲ្យ​ដឹង​ទៀតថា ទ្រព្យសម្បត្តិ​ដែល​បស​ត់ប​ង់ និង​ខូចខាត​ដោយ​អគ្គិភ័យ​នេះ មាន​លុយ ៥​ពាន់​ដុល្លារ លុយ​ខ្មែរ​ប្រមាណ​ជា​៧​លាន​រៀល និង​គ្រឿង​ឈើ​សំណង់​ជាច្រើន​ទៀត​សម្រាប់​តែង​ផ្ទះ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បែរ​កន្លែងកើតហេតុ បាន​និយាយថា អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ​ក្បាល​ព្រលប់ៗ​ពេល​ម្ចាស់ផ្ទះ​ចេញទៅ​ចម្ការ ហើយ នៅក្នុង​ផ្ទះ ទុក​បណ្តោយ​ឲ្យ​ក្មេងៗ​ជា​
​កូន​នៅចាំ​ផ្ទះ​។ ប្រជាពលរដ្ឋ​និយាយ​ដោយ​ភ្ញាក់ផ្អើល​ថា សំណាងល្អ​ម្យ៉ាងដែរ ដោយ​ក្នុង​ហេតុ​ការ​នេះ​កើតឡើង​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មេងៗ​ទាំងនោះ​។​

​ដោយឡែក ពី​ប្រភព​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖ គឺមាន​ករណី​អគ្គិភ័យ​កើតឡើង កាលពី​ព្រឹក វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ នេះ​មាន ករណី​អគ្គីភ័យ​ដូចគ្នា បានកើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ច្រនៀង ឃុំ គោក​ឃ្មុំ នៃ​ស្រុក​ថ្មគោល ខេត្ត​បាត់​ដំ បង​ដោយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ​០១​ខ្នង ទំហំ​៨×១២​ម៉ែត្រ ដែល​បង្កឡើង​ដោយ​ទុស្សេរ​ខ្សែភ្លើង​។​

​ក្នុង​ហេតុការណ៍​នេះ​មិនទាន់មាន​ការអះអាង​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​ពី​ម្ចាស់ផ្ទះ​រងគ្រោះ និង​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៅឡើយ​នោះទេ​៕ ដោ​យ ៖ អ៊ុក សំអានdesxaaarfdebbbtgfvcdd