បាត់កូនស្រី១យប់​ទៅ​ប្តឹង​ប៉ូលីស​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​អោយ​ជួយ​រក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2016 ក+ ក-

ភ្នំពេញ​៖ ស្ត្រី​ចំណាស់​ម្នាក់​បានមក​ដល់​សាលាសង្កាត់​ស្ទឹងមានជ័យ ទាំង​ទឹកមុខស្រងូត ស្រងាត់​ ដើម្បី​ដា​ក់ប​ណ្តឺ​ង​ស្តីពី​កា​បាត់​កូនស្រី​អាយុ​១៦​ឆ្នាំ រួមនិងម៉ូតូម៉ាកស្កុពីស៊េរី២០១៥ មួយគ្រឿង និង​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ស្វែងរក ព្រោះ​ខ្លាចក្រែង​កូនស្រី​ចាញ់បោក​គេ ឬ​មាន​គ្រោះថ្នាក់​ដោយ​អំពើ​ឃាតកម្ម​។​

អ្នកស្រី ន‌ូ​‌​មុន្នី​សេដ្ឋា មាន​ទីលំនៅ​ផ្ទះ​៤៩១​ ក្រុម​១៤​‌​ ភូមិ​ត្នោត សង្កាត់​ស្ទឹងមានជ័យ‌ នៅ​ព្រឹក​ថ្ងៃទី ៤ ខែមករា នេះ បានមក​ដាក់ពាក្យ​ប​ណ្តឹ​ង‌​នៅ​សង្កាត់​ប៉ុស្តិ៍​ស្ទឹងមានជ័យ‌ ដោយសារ​ត‌ែ​បាត់​កូន​ស្រ‌ី​សំណព្វ​ចិ​ត្ត‌​របស់​ខ្លួ​ន‌​ឈ្មោះ​ថ‌ា មា​ច‌​ មុន្នី​នា​ថ‌ អាយុ​១៦​ឆ្នាំ ជិះ​ម៉ូតូ SCOPY ពណ៌​ស ស៊េរី​២០១៥​ ស្លាក​លេខ ភ្នំពេញ ១CP១៩០៤​ ដែល​បានចេញ​បាត់​ពី​ផ្ទះ​កាល​វេលា​ម៉ោ​ង‌​ ១៧:៣០​នាទី​ល្ងាច ថ្ងៃទី​២​‌​មករា ឆ្នាំ​២០១៦ កន្លងមកនេះ ដោយ​ប្រាប់ថា​ទៅ​រៀន​ភាសា​អង់គ្លេស​។​

​អ្នកស្រី​បាន​រៀបរាប់ថា នៅមុន​ពេល​បាត់​ដំណឹង នាង​បាន​ជិះ​ម៉ូតូ​ហុងដា​ខាងលើ​ចេញ ពី​ផ្ទ‌ះ​ ទៅ​រៀន​អង់គ្លេស នៅ​សាលា​បឋម​សិ​ក្ស‌ា​ស្ទឹងមានជ័យ ហើយ​ចាប់ពីពេលនោះ​រហូតមក​ដល់​ថ្ងៃ​ន‌េះ នៅ​មិនទាន់​ឃើ​ញ‌​កូន​ន​ស្រ‌ី មា​ច‌​ មុន្នីនាថ ត្រឡប់​វិញ​មក​ផ្ទះ​វិញ​ទេ​។​​
​អ្នកស្រី​បន្តថា ក្រុមគ្រួសារ​ទាំងមូល​បាន​ទាក់ទង​ទៅ​ប​ង‌​ប្អូ​ន‌​‌​គ្រប់​ទ‌ី​ក​ន្លែ​ង‌ និង​អោយ​អ្នកភូមិ ជួយ​ដើររក​ក៏​មិនទាន់​ដឹង​ដំ​ណឹ​ង‌​‌​នៅឡើយ​។​

​អ្នកស្រី​សូម​អំពាវនាវ​បងប្អូន​គ្រប់​មជ្ឈដ្ឋាន ប្រសិនបើ​បាន​ស្គាល់​នាង មា​ច‌​ មុន្នីនាថ ឬ​ប្រទះឃើញ​នាង​ដូច​មាន​រូបថត​ភ្ជាប់​ខាងក្រោម​នេះ ឬ​ឃើញ​ម៉ូតូ​ដូច​ខាង​ល‌ើ មេត្តាជួយ​ទាក់ទង ទៅ​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ‌ ឬ​អ្នកស្រីជា​ម្តាយ​ផ្ទាល់ តាមរយៈ ទូរ​ស័​ព្ទ‌​ ០១២​ ២៧៨​ ៦៩៩ /​ ០១៧ ៥៦៩​‌​ ៣៧៣ ដោយ​ក្តី​អនុគ្រោះ​ផ​ង‌ ៕​ដោយ​៖​គ បញ្ញា​

20160104_084210-1