ចោរប្លន់ហោរា​ដ៏​ល្បី​នៅ​ស្រុក​ប​វេល​យក​គ្រឿង​អលង្ការ និង​លុយ​រាប់​ម៉ឺន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2016 ក+ ក-

ខេត្តបាត់ដំបង៖ជនប្រដាប់ដោយអាវុធ៣នាក់​ធ្វើសកម្ម​ភាព​ប្លន់​យកគ្រឿង​អលង្ការ និងលុយ​អស់ រាប់ម៉ឺនដុល្លារ​ពីលោក​ហោរា​ដ៍ល្បី​ម្នាក់​ក្នុង​ស្រុកបវេល ខេត្តបាត់​ដំបងហើយ​គេច​ខ្លួនដោយ សុវត្ថិភាព។

តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះថា នៅក្នុង​អំ​ឡុងម៉ោង១:០០រំលង​អាធ្រាត្រ​ថ្ងៃទី០៤ ខែមករា មានករណី​ប្លន់​ប្រដាប់​វុធ១បានកើត ឡើង​ក្នុង​ភូមិ​រូង​អំពិល ឃុំខ្នាចរមាស ស្រុកបវេល ដែល​ម្ចាស់ផ្ទះឈ្មោះ សិលា សៅកង អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះហេង ណាគី ជាហោរា​សាស្ត្រដ៏ល្បី យក​ទ្រព្យ​សម្បត្តិ​អស់ រាប់​ម៉ឺនដុល្លារ រួម​មាន​គ្រឿង​ពេជ្រ១ឈុត តម្លៃ២០០០០ដុល្លាប្លាកទីន​៥​តម្លឹង គ្រឿង​មាស​៦តម្លឹង លុយ​ដុល្លា​១៧០០ លុយ​ខ្មែរ​៩​លាន លុយ​បាត​១២០០០បាត។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រុមចោរ​ពាក់​ម៉ាសចំនួន៣នាក់ ប្រ​ដាប់​ដោយអាវុធ​ចំនួន៣ដើម គឺកាំភ្លើង​ខ្លី២ដើម និងកាំភ្លើងវែងAK១ដើម បាន​ធ្វើសកម្មភាព​ចាប់​ចង​ម្ចាស់ផ្ទះ​ទាំង​២នាក់ ហើយ​ជន​រង​គ្រោះ​ជាប្រពន្ធ បានប្រគល់​កូនសោរ​ទូអោយ​ជនសង្ស័យហើយ​ពោល​ថាសុំ​កុំធ្វើ​បាបពួក​យើង។

ក្រោយពីបានធ្វើសកម្មភាពរួចរាល់​ក្រុមចោរ​បាន​គេច​បាត់​អស់​ទើបមានផ្អើល​ឆោ​ឡោ​ឡើង៕

ដោយ៖ប សុផល

IMG-20160105-WA0019IMG-20160105-WA0016IMG-20160105-WA0020