Arsenal គ្រោងយក Pierre-Emerick Aubameyang
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2016 ក+ ក-

កីឡា​៖​យោងតាម​គេហទំព័រ The Sun បាន​ផ្សាយ​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ត្រៀម​លុយ​៤២​លាន​ផោន ក្នុងការ​នាំយក​ខ្សែប្រយុទ្ធ​របស់ Borussia Dortmund គឺ​កីឡាករ Pierre-Emerick Aubameyang ។​
​ លោក Arsene Wenger បាន​និយាយថា កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​ជា​គោលដៅ​របស់​ក្លិប​ក្នុងការ​ចុះកិច្ចសន្យា​នៅ​ខែម​ករានេះ​ដើម្បី​នាំ​កាន់​ទឹកដី​អង់គ្លេស ហើយក៏​ជា​កីឡាករ​មួយរូប​ដែល​អាចជួយ​ឲ្យ​Arsenal ឈ្នះ​ជើងឯក Premier League នៅ​រដូវ​កាល​នេះ​ផងដែរ​។
​ ​គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផ្លាស់​មកពី​ក្លិប Saint-Étienne របស់​បារាំង​មកកាន់​ក្លិប Borussia Dortmund របស់​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០១៣ និង​បានបង្ហាញ​ឲ្យ​ក្លិប​ចំនួន​៨២​លើក ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៤៧​គ្រាប់​៕

DORTMUND, GERMANY - SEPTEMBER 16:  Pierre-Emmerick Aubameyang of Borussia Dortmund celebrates scoring the second goal during the UEFA Champions League Group D match between Borussia Dortmund and Arsenal at Signal Iduna Park on September 16, 2014 in Dortmund, Germany.  (Photo by Friedemann Vogel/Bongarts/Getty Images)

DORTMUND, GERMANY – SEPTEMBER 16: Pierre-Emmerick Aubameyang of Borussia Dortmund celebrates scoring the second goal during the UEFA Champions League Group D match between Borussia Dortmund and Arsenal at Signal Iduna Park on September 16, 2014 in Dortmund, Germany. (Photo by Friedemann Vogel/Bongarts/Getty Images)