ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់​ព័ន្ធ​ករណីជួញ ដូរ​គ្រឿង​ញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2016 ក+ ក-

បាត់ដំបងៈ  ការពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៧៖៣០នាទី នៅចំណុច​ក្រុមទី៣៨ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំ​បង​ខេត្ត​ដំបង កំលាំង​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន នៃស្នងការដ្ឋាន​នគរ​​បាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​​​បទ​ល្មើស​ជួញ​ដូរ​នូវសារធាតុ​ញៀន​មួយ​ករណី ជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិ​ឃាត់​ជន​សង្ស័យ​បាន​ម្នាក់ មាន​ឈ្មោះ អុឹង ផានិត ហៅឃ្និត ភេទ​ប្រុស អាយុ២៥ឆ្នាំ  មាន​ទី​លំ​នៅ​ក្រុម​ទី៣៨ ភូមិ១៣ មករា សង្កាត់ព្រែកព្រះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។វត្ថុតាងជាក់ស្តែង ម៉ាទឹកកកlcE ចំនួន១៩ថង់ ទម្ងន់៦៤.១៩ក្រាម​ថ្នាំញៀនប្រភេទមេតាមីនគ្រាបយ៉ាម៉ា​ ចំនួន៩៩៥គ្រាប់ ទម្ងន់៩៣.២៦ក្រាម​កូនជញ្ជីង សំរាប់​ថ្លឹង​ថ្នាំលក់មួយ​ និងកូន​ថង់​សំរាប់​ច្រក​ថ្នាំ​ចែក​ចាយ​មួយ​ចំនួន​ទៀត ដប​កែ​ច្នៃសំរាប់​ជក់​ថ្នាំ​ញៀន​ចំនួនមួយ ម៉ូតូ​ចំនួន​មួយ​គ្រឿង​ហុង​ដាឃ្លីក សេរីឆ្នាំ២០១៦ពណ៍ក្រ​ហម គ្មាន​ស្លាក​លេខ គ្មានលេខតូ និងគ្មានលេខម៉ាសីុន  ទូរស័ព្ទដៃ​ចំនួនមួយគ្រឿង។

ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាន និង​កំពុង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូ​ន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់៕ដោយ៖ប.សុផល

IMG-20160105-WA0002 IMG-20160105-WA0003 IMG-20160105-WA0004