Zidane ក្លាយជាអ្នកចាត់ការថ្មីជំនួស Benitez
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2016 ក+ ក-

បាល់ទាត់៖ក្លិប Real Madrid បានប្រកាសតែងតាំង លោក Zinedine Zidane ធ្វើអ្នកចាត់ការថ្មីជំនួសលោក Rafael Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្រោយដឹកនាំបានរយៈពេលតែ៧ខែ។
Real បានសម្រេចបណ្ដេញលោក Benitez ចេញពីតំណែង គឺបន្ទាប់ប្រកួតស្មើ ២-២ ទល់នឹង Valencia កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យស្ដេចស មានគម្លាត៤ពិន្ទុ ពីក្រុមកំពូលតារាង Atletico Madrid នៅក្របខណ្ឌ La Liga។
គួរបញ្ជាក់ថា Zidane ដែលជាអតីតកីឡាករ Real លេងបាន២២៥ប្រកួត និងជាអ្នកចាត់ការ Real Madrid នៅឈុត B (Real Madrid Castilla) ឥឡូវបានឡើងតំណែងជាអ្នកចាត់ការក្រុមម្ចាស់ជើងឯកអឺរ៉ុប១០សម័យ កាលពេញសិទ្ធិហើយ។ Zidane នឹងចុះកុងត្រា២ឆ្នាំកន្លះនៅកីឡដ្ឋាន Santiago Bernabéu និងក្លាយជាអ្នកចាត់ការក្រុម Real Madrid ទី១៣៕

118217