ឃាត់​​ជន​សង្ស័យ​​ចែក​ចាយ​​និង​សេព​គ្រឿង​ញៀន​៤នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2016 ក+ ក-

ភ្នំពេញ : ជនសង្ស័យប្រុសស្រី ចំនួន04នាក់ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹងករណី​ចែក​ចាយ​ និងសេពគ្រឿង​ញៀន និងបង្កអសន្តិ​សុខ​ក្នុង​មូល​ដ្ឋាន ត្រូវបានកម្លាំង​អាវុធហត្ថ​ក្រុង​​ភ្នំពេញ ចុះ​ប្រតិ​បត្តិ​ការបង្ក្រាបចាប់​ឃាត់​ខ្លួន​បាន រួមទាំង​វត្ថុតាង កាល​ពី​វេលាម៉ោង5 និង30 ព្រឹក​ថ្ងៃទី05 ខែមករា ឆ្នាំ2016 ស្ថិតនៅក្រុម14 ក្នុង​ភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យឃាត់ខ្លួនបានទាំង04នាក់:ទី១-ឈ្មោះ គឹម ស្រីហួយ ភេទស្រី អាយុ19ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ។ ទី២-ឈ្មោះ លី គីម ភេទ​ប្រុស អាយុ​23ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ។ ទី៣-ឈ្មោះ រស់ មុន្នីរិទ្ធ ភេទ​ប្រុស អាយុ​19ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ។ ទី៤-ឈ្មោះ លាង រតនា ភេទប្រុស អាយុ​18​ឆ្នាំមុខ​របរ មិន​ពិត​ប្រា​កដ។

ក្រោយ​ពីឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី បាន​ទាំង04​នាក់ខាង​លើ សមត្ថ​កិច្ច​ដក​ហូត​បាន​គ្រឿងញៀន (ក្រាមពណ៌សថ្លា) 6កញ្ចប់​តូច01​កញ្ចប់​ធំ ជញ្ជីង​សម្រាប់ថ្លឹង​ចំនួន01 និងសំភារៈ​សម្រាប់​សេព​គ្រឿង​ញៀន
មួយ​ចំនួន​ទៀត។

បច្ចុប្បន្នជន​សង្ស័យទាំង04នាក់ បន្ទាប់​ពីឃាត់​ខ្លួន​បាន​នាំ​ទៅ​ធ្វើ​ការសាក​សួរ​នៅ ផ្នែក​ជំនាញ ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ ដើម្បី​កសាង​សំណុំចាត់​ការ​ទៅ​តាម​និតិវិធី៕ ដោយ៖ សួង សាម

IMG-20160105-WA0000 IMG-20160105-WA0001 IMG-20160105-WA0008